សំណួរ
១. តើកត្តាអ្វីខ្លះដែលជាមូលដ្ឋានក្នុងការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់អ្នក ?
២. តើការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍អ្វីខ្លះជូនដល់សង្គមជាតិ ?
៣. តើសមាសភាពនគរបាលយុត្តិធម៌មានអ្វីខ្លះ ?
៤. តើនគរបាលយុត្តិធម៌អាចចាប់ជនណាម្នាក់ក្នុងករណីណា ?
៥. តើនគរបាលយុត្តិធម៌ជាអ្វី ?
ចម្លើយ
១. កត្តាមូលដ្ឋានក្នុងការបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍មាន ៖
- ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ហួសប្រមាណនិងការរុករានដីព្រៃដើម្បីដាំដំណាំ
- ការប្រើប្រាស់ជីគីមីនៅក្នុងដំណាំកសិកម្ម
- ការនេសាទត្រីខុសច្បាប់ និងខុសបច្ចេកទេស
- ការបំផ្លាញជម្រកសត្វព្រៃ និងមច្ឆាជាតិ
- សំណឹកដី ទឹកជំនន់ ការបំពុលទឹក
- ការបោះចោលកាកសំណល់សំរាមឬកាកសំណល់ដែលមានជាតិពុល
- ការសាងសង់លំនៅឋានខុសច្បាប់ ឬនៅតាមមាត់ទឹក
- ការមិនយល់ដឹងអំពីបញ្ហាបរិស្ថាន ឬការបំពុលបរិស្ថាន
- កំណើនប្រជាជន (មនុស្សត្រូវការជម្រកនិងអាហារកាន់តែច្រើន)។
២. ការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍ដល់ សង្គមជាតិដូចជា ៖
- ពង្រឹងបាននូវឯកភាពជាតិ រួមកម្លាំងគ្នាប្តូរផ្តាច់ក្នុងការកសាងនិងការពារប្រទេសជាតិ ឱ្យស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាពប្រជាធិបតេយ្យ អព្យាក្រិត្យភាព វឌ្ឍនភាព សុភមង្គល។
- ពង្រឹងផ្នែកស្ថេរភាព សន្តិភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែរឹងមាំហើយជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនក្លាំងក្លាជាលំដាប់។
- គោរពនិងការពាររដ្ឋធម្មនុញ្ញ
- ប្រកាន់នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សាសេរី
- គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌ សមធម៌ក្នុងសង្គមពង្រឹងពង្រីកនីតិរដ្ឋ
- ប្រយុទ្ធប្រឆាំងនឹងការរំលោភច្បាប់ និទ្ទណ្ឌភាពអំពើពុករលួយ អំពើហិង្សា ការជួញដូរ មនុស្សនិងគ្រឿងញៀន ឧក្រិដ្ឋកម្ម និងការរើសអើងគ្រប់រូបភាព
- ពង្រឹងអភិបាលកិច្ចល្អ នៅគ្រប់ស្ថាប័នរដ្ឋ គ្រប់ថ្នាក់ដើម្បីធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពតម្លាភាពនឹងការទទួលខុសត្រូវខ្ពស់និងដោះស្រាយរាល់បញ្ហាសង្គម ទាំង ឡាយដូចជាបញ្ហាអប់រំ បរិស្ថានបញ្ហាដីធ្លី និងបញ្ហាប្រែប្រួលអាកាសធាតុ។
៣. សមាសភាពនគរបាលយុត្តិធម៌មាន ៖
- ភ្នាក់ងារមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់កងរាជអាវុធហត្ថនិងនគរបាលជាតិ
- អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក / ខណ្ឌនិងមេឃុំ /ចៅសង្កាត់។ នគរបាយយុត្តិធម៌មានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុកំណត់អត្តសញ្ញាណ និងចាប់ជនជាប់ចោទព្រមទាំងប្រមូលភស្តុតាង។
៤. នគរបាលអាចចាំជនដែលប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងករណី
- ជនដែលត្រូវគេរកឃើញ កំពុងតែប្រព្រឹត្តកំហុសបទឧក្រិដ្ឋ បទល្មើស ឬកំពុងគេស្រែដេញ ប្រថាប់ចាប់។
- ជនសង្ស័យបានត្រូវសាក្សីឬជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែងដែលប្រព្រឹត្តអំពើឧក្រិដ្ឋឬបទល្មើសថាជាពិរុទ្ធជន។
- ជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែងដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ។
៥. នគរបាលយុត្តិធម៌ជាកម្លាំងជំនួយសម្រាប់អំណាចតុលាការ ដែលត្រូវបានដឹកនាំសម្របសម្រួលការងារដោយព្រះរាជអាជ្ញាក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ កាលណាអនុវត្តដីការចាត់ឱ្យស៊ើបសួរមន្រ្តីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅក្រោមអំណាចរបស់ចៅក្រមស៊ើបសួរ។ នៅក្នុងវិស័យនគរបាលយុត្តិធម៌នគរបាយជាតិនិងកងរាជអាវុធហត្ថត្រូវមានសមត្ថកិច្ចដូចនគរបាលយុត្តិធម៌ដែរ។ ចំពោះបទល្មើសយោធាមានតែកងរាជអាវុធហត្ថទេដែលមានគុណសម្បត្តិជានគរបាលយុត្តិធម៌។