Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរបបផ្តាច់ការមានន័យយ៉ាងណា ?

២. តើរបបអភិជនាធិបតេយ្យជាអ្វី ?

៣. តើរបបរាជាធិបតេយ្យមានន័យបែបណា ?

៤. ដូចម្តេចដែលហៅថាប្រព័ន្ធនយោបាយ ? រដ្ឋសភា ? តុលាការ ? រដ្ឋាភិបាល​?

៥. តើជំរឿនត្រូវការព័ត៍មានអ្វីខ្លះអំពីប្រជាជន ?​

ចម្លើយ

១. របបផ្តាច់ការជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំ មានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយ។ ក្នុងរបបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័នរដ្ឋទេគេច្រើនតែធ្វើការតែងតាំងមន្រ្តីដឹកនាំទាំងនោះ។

២. របបអភិជនាធិបតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចនយោបាយស្ថិតក្នុងដៃមនុស្សមួយចំនួនដែលគេហៅថាពួកអភិជន។ វណ្ណៈអភិជនដែលត្រូវបានគេជ្រើសតាំងឡើងបានចូលរួមយ៉ាងធំធេង ក្នុងអំណាចរដ្ឋាភិបាលចំណែកមហាជន មិនត្រូវបានគេផ្តល់សិទ្ធិឱ្យចូលរួមក្នុងការគ្រប់គ្រងរដ្ឋាភិបាលឡើយ។

៣. របបរាជាធិបតេយ្យគឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុតនិងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តាប់ដៃព្រះរាជាតែមួយអង្គឯងគត់។ ព្រះរាជាជាប្រធាននៃអំណាចទាំងបី គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ។

៤. ប្រព័ន្ធនយោបាយ គឺជាទម្រង់នៃដឹកនាំឬគ្រប់គ្រងប្រទេសដែលបង្ហាញពីរចនាសម្ព័ន្ធរបស់អង្គការជាន់ខ្ពស់នៃអំណាចរបស់រដ្ឋ ហើយមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ។

  • រដ្ឋសភា ជាអង្គការនីតិប្បញ្ញត្តិមាននាទីជាអ្នកតាក់តែងច្បាប់ និងអនុម័តច្បាប់។
  • តុលាការ ជាស្ថាប័នឯករាជ្យមាននាទីជាអ្នកបកស្រាយច្បាប់ ។
  • រដ្ឋាភិបាល ជាអង្គការនីតិប្រតិបត្តិមាននាទីជាអ្នកអនុវត្តន៍ច្បាប់។ រដ្ឋាភិបាលជាអង្គការឬជាភ្នាក់ងារមួយដែលប្រើអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងរៀបចំគោលនយោបាយសាធារណៈដឹកនាំត្រួតពិនិត្យសកម្មភាពអនុវត្តច្បាប់ក្នុងបំណងរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ យុត្តិធម៌សេរីភាពសិទ្ធិមនុស្សការអភិវឌ្ឍ និងផ្តល់សេវាផ្សេងៗទៀតដូចជា ការអប់រំសុខាភិបាល រដ្ឋបាល។

៥. ជំរឿនត្រូវការព័ត៍មានជាច្រើនពីប្រជាជនដូចជា ៖

  • ចំនួនសមាជិកគ្រួសារ
  • កម្រិតតវប្បធម៌របស់សមាជិកគ្រួសារនីមួយៗ
  • ស្ថានភាពគ្រួសារ
  • ស្ថានភាពការងាររបស់សមាជិកគ្រួសារនីមួយៗ
  • អាយុរបស់សមាជិកគ្រួសារនីមួយៗ
  • ជំនឿសាសនា
  • ភាសាកំណើត
  • ស្ថានភាពជីវភាពគ្រួសារ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login