Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីអ្វី ? មានករណីយកិច្ចអ្វីខ្លះ ?

២. តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិប៉ុន្មានឆ្នាំ ? ហើយមានសមាសភាពអ្វីខ្លះ ?

៣. តើមានវិធីបែបណាក្នុងករណីជនរងគ្រោះឬជនល្មើសមិនសុខចិត្តទៅនឹងការជំនុំជម្រះក្តីរបស់តុលាការ ?

៤. ចូរពន្យល់ពីសារៈសំខាន់ស្ថាប័នតុលាការ។

៥. តើហេតុអ្វីបានជាបណ្តឹងព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សា ? ចូរពន្យល់។

ចម្លើយ

១. ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីកិច្ចសម្រេចនិងស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងការផ្លាស់ប្តូរការដកហូតមុខងារការដំឡើងឋានន្តរសក្តិរបស់ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់។

២. ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអាណត្តិ៩ឆ្នាំ ។ សមាសភាពឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមាន ៖

  • ព្រះមហាក្សត្រ ជាប្រធាន
  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក
  • ប្រធានតុលាការកំពូល ជាសមាជិក
  • អគ្គព្រះរាជអាជ្ញាតុលាការកំពូល ជាសមាជិក
  • ប្រធានតុលាការសាលាឧទ្ធរណ៍​ ជាសមាជិក
  • អគ្គព្រះរាជអាជ្ញាតុលាការអមសាលាឧទ្ធរណ៍ជាសមាជិក
  • ចៅក្រម៣រូបដែលបោះឆ្នោតដោយចៅក្រម ជាសមាជិក
  • សមាជិកបម្រុង៣រូប បោះឆ្នោតដោយចៅក្រមទូទាំងប្រទេសសម្រាប់ជំនួសចៅក្រមដែលជាប់ឆ្នោតអវត្តមាន។

៣. មានវិធីពីរយ៉ាងសម្រាប់តវ៉ានឹងសាលក្រមដែលសាលាជំនុំជម្រះក្តីបានសម្រេច ៖

  • បើភាគីណាមួយ ដែលមិនសុខចិត្តសាលក្រមរបស់តុលាការអាចប្តឹង ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដដែល ឱ្យមានការជំនុំជម្រះសារជាថ្មីនៅសាលាជំនុំជម្រះដែល ក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃប្រកាសសាលក្រមបើហួសរយៈពេលនេះអាចធ្វើបានតែបណ្តឹងឧទ្ធរណ៍ប៉ុណ្ណោះបើភាគីបណ្តឹងជំទាស់នៅតែបន្តអវត្តមានទៀងនឹងត្រូវចាត់ទុក ជាអាសារឥតបានការហើយភាគីបណ្តឹង មិនអាចប្តឹងជំទាស់នឹងសាលក្រមដែលចេញជាលើកទី២ បាននេះឡើយតែអាចប្តឹងឧទ្ធរណ៍បាន។
  • បើភាគីបណ្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេច ឬសាលក្រមរបស់តុលាការរាជធានីខេត្តអាចប្តឹងទៅសាលាឧទ្ធរណ៍តែម្តងក៏បាន។ តែការបើកឱ្យប្តឹងឧទ្ធរណ៍នេះមានរយៈពេលតែ៥ថ្ងៃ គិតចាប់ពីថ្ងៃធ្វើសេចក្តីសម្រេចរបស់តុលាការ រាជធានីខេត្តហើយសាលាឧទ្ធរណ៍ត្រូវឆ្លើយតបទៅនឹងការប្តឹងនោះក្នុងរយៈពេល១៥ថ្ងៃ។

៤. សារៈសំខាន់នៃស្ថាប័នតុលាការ

  • រក្សាសណ្តាប់ធ្នាប់សន្តិសុខ សាធារណៈ
  • រក្សាការពារសុវត្ថិភាព ផ្លូវចិត្ត ផ្លូវកាយ ដល់ប្រជាពលរដ្ឋ
  • ការពារសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋ
  • ស្វែងរកភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋស្លូតត្រង់ឬជនរងគ្រោះ
  • ធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព
  • ធានាការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព
  • ការពារជនស្លូតត្រង់ពីការរំលោភបំពានផ្សេងៗ
  • ការពារមិនឱ្យមានអំពើអយុត្តិធម៌ផ្សេងៗកើតមានឡើងក្នុងសង្គម។

៥. បានជាបណ្តឹងជាព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សាព្រោះរឿងក្តីដែលមានលក្ខណៈធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬសង្គមមិនអាចឱ្យគេធ្វើការលើកលែងទោសដល់ជនល្មើសបានឡើយ។ បណ្តឹងព្រហ្មទណ្ឌទាក់ទងនឹងរឿងក្តី ដូចជាការសម្លាប់ជីវិតមនុស្ស ចោរលួចឆក់ប្លន់ ការរំលោភបំពានផ្លូវភ្លេទការជួញដូរគ្រឿងញៀនជាដើម។ ទាំងអស់នេះគឺជាបទល្មើសធ្ងន់ធ្ងរមិនអាចឈានទៅដល់ដំណាក់ការផ្សះផ្សាឬលើកលែងទោសបានទេ។ ទោះជាមានការផ្សះផ្សា ក៏ជនរងគ្រោះឬសាច់ញាតិជនរងគ្រោះមិនសុខចិត្តដែរ។ ម្យ៉ាងទៀតបទល្មើសព្រហ្មទណ្ឌមួយកើតឡើងអាចនាំឱ្យកើតមានបណ្តឹងពីរផ្សេងៗពីគ្នា​គឺបណ្តឹងអាជ្ញាដែលរដ្ឋទទួលបន្ទុកធ្វើបណ្តឹងដោយមានអយ្យការជាតំណាងនិងបណ្តឹងរដ្ឋប្បវេណីដែលធ្វើឡើងដោយភាគីជនរងគ្រោះ។ ប្រសិនបើមានការលះបង់មិនប្តឹងឬដកពាក្យបណ្តឹង ឬមិនមានបណ្តឹងតវ៉ាណាមួយពីជនរងគ្រោះ ឬក៏មានការផ្សះផ្សាពីជនរងគ្រោះយ៉ាងណាក៏ដោយក៏ជនល្មើស មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយពីបណ្តឹងរបស់អង្គការអយ្យការ ដែលមានកាតព្វកិច្ចធ្វើបណ្តឹងអាជ្ញាជំនួសអ្នករងគ្រោះក្នុងនាមបម្រើផលប្រយោជន៍សាធារណៈ។ ហេតុនេះគេមិនអាច ផ្សះផ្សាចំពោះករណីនេះបានទេ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login