Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូររៀបរាប់ពីប្រព័ន្ធគណបក្ស។

២. ចូរនិយាយពីគណបក្សនយោបាយសិទ្ធិសេរីភាពនិងការបោះឆ្នោត។

៣. តើរបបគ្រប់គ្រងបែបប្រជាធិបតេយ្យមានប៉ុន្មានទម្រង់ ? អ្វីខ្លះ ? ចូររៀបរាប់។

៤. តើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជារបបបែបណា ? មាននៅក្នុងប្រទេសណាខ្លះ ?

៥. តើរបបប្រជាធិបតេយ្យជារបបបែបណា ?

ចម្លើយ

១. ប្រព័ន្ធគណបក្សនៅលើពិភពលោកយើងនេះមានបីគឺ ៖

  • ប្រព័ន្ធឯកបក្ស ៖ ក្នុងប្រព័ន្ធឯកបក្សគឺសំដៅទៅលើការគ្រប់គ្រង ដែលមានគណបក្សតែមួយដូចជាគណបក្សកុំមុយនីសនៅប្រទេសចិន។ ក្នុងប្រព័ន្ធនេះ គណបក្សនិងរដ្ឋាភិបាលស្ទើតែជាអង្គភាពតែមួយ ហើយប្រមុខនៃរដ្ឋាភិបាលគឺអាចជាប្រធានគណបក្សផងដែរ។ ការងារសំខាន់ៗរបស់សមាជិកបក្ស ប្រកាន់ភ្ជាប់នូវវិន័យនិងបញ្ជារបស់បក្ស។
  • ប្រព័ន្ធទ្វេបក្ស គឺជាប្រព័ន្ធនយោបាយដែលតម្រូវឱ្យមានគណបក្សប្រជែងគ្នាតែពីរគត់នៅក្នុងប្រទេស ដូចនៅប្រទេសអង់គ្លេសមានគណបក្សធំៗ តែពីរគត់គឺគណបក្សអភិរក្សនិយម និងគណបក្សការងារ។ គណបក្សដែលកាន់អំណាច អាចនឹងធ្លាក់ពីតំណែងនៅក្នុងការបោះឆ្នោតអាណត្តិក្រោយៗប្រសិនបើកគណបក្សរបស់ខ្លួន មិនបានបំពេញការងាររបស់ខ្លួនឱ្យបានល្អទេនោះ។
  • ប្រព័ន្ធពហុបក្សៈ ជាប្រព័ន្ធគ្រប់គ្រងមួយដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជាយើងគឺជាប្រទេសដែលប្រកាន់នូវរបប នយោបាយប្រជាធិបតេយ្យសេរីពហុបក្សដែលតម្រូវឱ្យមានគណបក្សច្រើនចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។

២. គណបក្សនយោបាយសិទ្ធិសេរីភាពនិងការបោះឆ្នោតមាន ៖

  • គណបក្សនយោបាយ គឺជាក្រុមមនុស្សដែលមានគំនិតនិងឆន្ទៈស្របគ្នា ហើយរួបរួមគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើង នូវអង្គការមួយដែលមានលក្ខណៈ អចិន្ត្រៃយ៍និងស្វ័យភាពដើម្បីចូលរួមក្នុងឆាកនយោបាយស្របតាមការកំណត់នៃច្បប់ផ្សេងៗរបស់ជាតិ។
  • សិទ្ធិជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់ដើម្បីការរស់នៅឱ្យសមរម្យនិងមានសេចក្តីថ្លៃថ្នូរជាមនុស្ស។
  • សេរីភាពជាអំណាចដែលអាចឱ្យមនុស្សធ្វើអ្វីៗ បានតាមចិត្តប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃច្បាប់។
  • ការបោះឆ្នោត ជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសម្តែងនូវឆន្ទៈរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកដឹកនាំប្រទេសជាតិ។

៣. ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានបីទម្រង់គឺ ៖

  • របបប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ៖ ក្នុងរបបនេះប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយគឺបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់និងប្រជុំអនុម័តកិច្ចការផ្សេងៗក្នុងប្រទេស។ បោះឆ្នោតលើកទីពីរ គឺជ្រើសរើសប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិច្បាប់។ ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង និងជាតំណាងប្រទេសជាតិផង។ របបនេះអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
  • របបសភានិយម (ដូចជានៅប្រទេសអង់គ្លេសឬអូស្រ្តាលី) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា។ គណបក្សដែលឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឱ្យបង្កើតរដ្ឋាភិបាលហើយអនុវត្តគោលនយោបារបស់រដ្ឋតាមរដ្ឋធម្មនុញ្ញដែលចែងដោយស្ថាប័ននីតិប្បញ្ញត្តិ។ របបនេះអំណាចនីតិប្រតិជាផ្នែកមួយនៃអំណាចនីតិប្បញ្ញត្តិ។
  • របបពាក់កណ្តាលសភានិយមនិងប្រធានាធិបតីនិយមឬប្រជាធិបតេយ្យបែបចម្រុះ (ដូចជានៅប្រទេសបារាំង)ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ លើកទីមួយបោះឆ្នោតជ្រើសរើសសមាជិកសភា។ គណបក្សឈ្នះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាលមួយលើកទៀតជ្រើសរើសប្រធានាធិបតីជាតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផងនិងប្រធានាធិបតីផង។

៤. ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋតែព្រះអង្គមិនកាន់អំណាចទេ។ នាយករដ្ឋមន្រ្តីជាអ្នកដឹកនាំកិច្ចការរដ្ឋ។ របបនេះមាននៅក្នុងប្រទេសមួយចំនួនដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ មាននៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី។

៥. របបប្រជាធិបតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចត្រូវផ្តល់ឱ្យប្រជាពលរដ្ឋយ៉ាងទូលំទូលាយ។ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនអាចដឹកនាំប្រទេសទាំងអស់គ្នាបានឡើយ។ ដូច្នោះហើយទើបតម្រូវ ឱ្យមានយន្តការបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងសម្រាប់ដឹកនាំប្រទេស។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login