Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរនិយាយអំពីនគរបាលនិងកងកម្លាំងប្រដាប់អាវុធនៅប្រទេសអង់គ្លេស ?

២. ចូរនិយាយអំពីរដ្ឋាភិបាលតុលាការ នៅប្រទេសអង់គ្លេស ?

៣. ចូរនិយាយអំពីគណបក្សនយោបាយនិងការបោះឆ្នោតសភានៅប្រទេសអង់ភ្លេស ?

៤. ចូរនិយាយពីសិទ្ធិអំណាចព្រះមហាក្សត្រនៅប្រទេសអង់គ្លេស។

៥. ចូរអធិប្បាយពីនគរបាល និងកងកម្លាំងប្រដាប់អាវុធ។

ចម្លើយ

១. នគរបាលទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ។ គេអាចយកនគរបាលដែលប្រព្រឹត្តបទល្មើសទៅជំនុំជម្រះ។ វិន័យរបស់នគរបាលជាឧបករណ៍រារាំងការរំលោភអំណាចរបស់នគរបាល។ បើភ្នាក់ងារនគរបាលណាម្នាក់ប្រព្រឹត្តខុសនិងក្រមនេះគេអាចបណ្តេញចេញពីអង្គភាព។ ភ្នាក់ងារនគរបាលធ្វើការពេញម៉ោង។ គេបង្កើតភ្នាក់ងារនគរបាលពិសេសដែលជាភ្នាក់ងារនគរបាលស្ម័គ្រចិត្តក្នុងអង្គភាពនីមួយៗធ្វើការក្រៅម៉ោងដោយមិនគិតពីប្រាក់បៀវត្សរ៍។

២. រដ្ឋាភិបាល ៖ រដ្ឋាភិបាលចែកជារដ្ឋាភិបាលថ្នាក់ជាតិនិងរដ្ឋាភិបាល មូលដ្ឋាន (រដ្ឋាភិបាលថ្នាក់ក្រោមជាតិ) ។

  • រដ្ឋាភិបាលថ្នាក់ជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រីមានអំណាចត្រួតពិនិត្យកិច្ចការរបស់ក្រសួងនានា ដែលស្ថិតនៅក្រោមឳវាទ និងក្តោបក្តាប់កិច្ចការរដ្ឋទាំងមូលដើម្បីធានាឯករាជភាពអធិបតេយ្យភាព និងបូរណភាពទឹកដីនិងសណ្តាប់ធ្នាប់សន្តិសុខជាតិជាដើម។
  • រដ្ឋាភិបាលថ្នាក់មូលដ្ឋាន កើតឡើងដោយការបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានភារកិច្ចផ្តល់សេវានានាក្នុងក្របខណ្ឌមូលដ្ឋានរបស់ខ្លួន។ រដ្ឋាភិបាលមូលដ្ឋានមានឈ្មោះថាសភាពមូលដ្ឋានដែលមានបីថ្នាក់បំពេញមុខងារផ្សេងៗគ្នា ៖
  • សភាថ្នាក់ខេត្តឬតំបន់ ជាថ្នាក់ដែលខ្ពស់ជាងគេដែលមានភារកិច្ចដោះស្រាយ សេវាកម្មសំខាន់ៗ។
  • សភាថ្នាក់ស្រុក ជាសភាថ្នាក់បន្ទាប់មាននាទីប្រមូលពន្ធដារសម្រាប់ចាយវាយ នៅក្នុងស្រុកអនុវត្តន៍ច្បាប់ស្តីបរិស្ថានសុខភាពទទួលខុសត្រូវលើសំណង់សាធារណៈ និងបញ្ហាសំរាម។
  • សភាថ្នាក់ឃុំ មានទំនាក់ទំនងយ៉ាងជិតដិតជាមួយប្រជាពលរដ្ឋតែមានអំណាចតិចតួច។ គណបក្សនយោបាយធំៗចូលរួមក្នុងការបោះឆ្នោតសភាមូលដ្ឋានហើយបេក្ខជនឈរឈ្មោះជាអ្នករស់នៅក្នុងមូលដ្ឋាន។
  • តុលាការ ព្រះរាជអាជ្ញាឯកជនជាអ្នកសម្រេចថាតើបុគ្គលណាដែលត្រូវទទួលការជំនុំជម្រះក្តី។ មានវិធីសងជម្ងឺចិត្តដល់អ្នករងគ្រោះមួយដែលមាន លក្ខណៈសប្បុរសបំផុត។​ ជនជាប់ចោទបទល្មើសព្រហ្មទណ្ឌភាគច្រើនត្រូវមានជំនុំជម្រះក្តី ដោយមានអ្នកជំនាញការច្បាប់ជួយ។ វិវាទរវាងបុគ្គលនិងបុគ្គលត្រូវបានដោះស្រាយក្នុងតុលាការស៊ីវិលមិនទាក់ទងនឹងនគរបាលឡើយ។ ប្រជាពលរដ្ឋអាចឡើងតុលាការស៊ីវិលដើម្បីប្តឹង តវ៉ា នឹងការសម្រេចមិនត្រឹមត្រូវរបស់រដ្ឋអំណាច។

៣. គណបក្សនយោបាយ ៖ ប្រទេសនេះប្រកាន់យកនូវរបបនយោបាយលទ្ធិប្រជាធិបតេយ្យដែលអាស្រ័យនិងប្រព័ន្ធរៀបចំគណបក្សនយោបាយ ដែលតំណាងឱ្យទស្សនៈប្លែកគ្នា។ ក្នុងប្រទេសនេះមានគណបក្សធំពីរគឺគណបក្សអភិរក្សនិយម និងគណបក្សការងារ។ គណបក្សធំទី៣ក្នុងរដ្ឋសភាគឺគណបក្សប្រជាធិបតេយ្យសេរី។ គណបក្សទី៥ដល់៦ដទៃទៀតក៏មានតំណាងនៅក្នុងរដ្ឋសភាដែរ។ មេដឹកនាំគណបក្សដែលឈ្នះឆ្នោតទទួលបានការគាំទ្រច្រើន គឺត្រូវធ្វើជានាយករដ្ឋមន្រ្តីនិងរៀបចំគណៈរដ្ឋមន្ត្រីរបស់ខ្លួន។ ការជ្រើសរើសមេដឹកនាំគណបក្សគឺធ្វើឡើងតាមរយៈការបោះឆ្នោត។ ការបោះឆ្នោតសភា ៖ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគឺមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភា។ បើសមាជិកសភាណាម្នាក់ទទួលមរណភាពឬលាឈប់ពីតំណែងគេត្រូវរៀបចំការបោះឆ្នោតពិសេសមួយដើម្បីជ្រើសរើសបេក្ខជនថ្មីជំនួស។ រយៈពេលនៃការឃោសនាបោះឆ្នោតគឺធ្វើឡើង ក្នុងរយៈពេលបីបួនសប្តាហ៍មុនថ្ងៃបោះឆ្នោត។

៤. នៅប្រទេសអង់គ្លេសព្រះមហាក្សត្រគឺអាស្រ័យរដ្ឋធម្មនុញ្ញ ហើយមានព្រះរាជកិច្ចដឹកនាំតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រមានសិទ្ធិទទួលព័ត៍មានអំពីនយោបាយរបស់រដ្ឋាភិបាល ព្រះអង្គជាប្រមុខរដ្ឋនិងចូលរួមជាកិត្តិយសក្នុងពិធី ដូចជាការបើកនីតិកាលរបស់សភាការតែងតាំងមន្ត្រីធំៗរបស់រដ្ឋហើយផ្តល់ការយល់ព្រមតាមការអនុម័តរបស់សភា។

៥. អធិប្បាយពីនគរបាល និងកងកម្លាំងប្រដាប់អាវុធ ៖

  • នគរបាលជាមនុស្សមួយក្រុម ដែលគេផ្តល់អំណាចឱ្យដើម្បីជួយការពារទ្រព្យសម្បត្តិ និងរៀបចំសណ្តាប់ធ្នាប់សង្គម។ អំណាចរបស់នគរបាលគឺប្រើប្រាស់កម្លាំងដោយស្របច្បាប់។
  • កងកម្លាំងប្រដាប់អាវុធ ជាមនុស្សមួយក្រុមដែលគេផ្តល់អំណាចឱ្យដោយប្រើប្រាស់កម្លាំង និងសម្ភារៈសឹកមួយចំនួនក្នុងការការពារប្រទេសរបស់ខ្លួន ប្រឆាំងនឹងសត្រូវឈ្លានពាន ឬការគំរាមកំហែងណាមួយមកលើអធិបតេយ្យភាពរបស់ប្រទេសខ្លួន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login