Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាប្រទេសកម្ពុជាយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍ ?

២. ដូចម្តេចដែលហៅថាជនអន្តោប្រវេសន៍ ?

៣. តើច្បាប់អន្តោប្រវេសន៍អនុវត្តន៍ទៅជនប្រភេទណា ?

៤. ដូចម្តេចដែលហៅថាច្បាប់អន្តោប្រវេសន៍ ?

៥. តើចំណុចត្រង់ណាដែលបញ្ជាក់ថាសភាមានប្រៀបលើតុលាការ ?

ចម្លើយ

១. បានជាប្រទេសកម្ពុជាយើងរៀបចំបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍ឡើងព្រោះដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបកុំឱ្យមកស្នាក់នៅក្នុងប្រទេសកម្ពុជាតាមតែអំពើចិត្ត និងដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរយនិងសន្តិសុខក្នុងប្រទេសឱ្យបានល្អប្រសើរ។ លើសពីនេះគឺដើម្បីរក្សាការពារសុវត្ថិភាពនិងស្ថិរភាពក្នុងការធ្វើដំណើរឬការផ្លាស់ប្តូរទីលំនៅឋានរបស់ជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

២. ជនអន្តោប្រវេសន៍គឺជាជនទាំងឡាយណាដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។

៣. ច្បាប់អន្តោប្រវេសន៍ត្រូវអនុវត្តន៍ទៅលើជនបរទេសគ្រប់រូបលើកលែងតែក្នុងករណីដែលត្រូវអនុវត្តន៍តាមវិធាននៃច្បាប់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខីទោះបីជាជននោះ បានមកតាំងនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។

៤. ច្បាប់អន្តោប្រវេសន៍ជាច្បាប់មួយប្រភេទដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

៥. សភាមានប្រៀបលើរដ្ឋាភិបាលត្រង់ ៖

  • សភាអនុម័តលើសេចក្តីតែងតាំងចៅក្រម (ដែលដាក់ស្នើដោយរដ្ឋាភិបាល)
  • សភាមានសិទ្ធិអំណាចដកបុណ្យសក្តិចៅក្រមណាដែលប្រព្រឹត្តល្មើស។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login