Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សត្វសមុទ្រធ្វើបំលាស់ទីមានពីរយ៉ាងគឺ ដំណើរឆ្លងកាត់សមុទ្រ រឺដំណើរចុះទៅសមុទ្រ ទៅរកលំនៅដើមទីទៃៗពីគ្នា។ រៀងរាល់ល្ងាចមានសត្វសមុទ្ររាប់ពាន់ប្រភេទធ្វើដំណើរទៅរកទ្រនំរហូតដល់ព្រះអាទិត្យអស្តង្គត ហើយសត្វទាំងនោះនឹងធ្វើដំណើរមករកចំណីនៅព្រឹកស្អែកពេលព្រះអាទិត្យជាថ្មីម្តងទៀត។ គេឃើញមានសត្វស្លាបទឹកទាំងហ្វូងៗ បានធ្វើដំណើរជាង ២០ ០០០គីឡូម៉ែត្រពីតំបន់អង់តាកទិចទៅកាន់ខ្សែរង្វង់អាកទិចប៉ូលខាងត្បូង។ ក្នុងខែកុម្ភៈ និងមីនាមានសត្វហ្វូក ភេរាប់រយពាន់ក្បាលធ្វើដំណើរទៅរកដីកោះ។ ត្រីឆ្លាម អណ្តើកបានធ្វើដំណើរទាំងហ្វូងៗ ក្រៅពីនេះមានត្រីស្បៃកា ត្រីសាឌីន ត្រីមិក។ នៅរដូវបន្តពូជសត្វទាំងឡាយតែងធ្វើបំលាស់លំនៅទៅរកកន្លែងកំណើតដើមតាមសភាវគតិរបស់ខ្លួន។ ត្រីបាឡែន និងត្រីសមុទ្រគ្រប់ប្រភេទបានធ្វើដំណើរឆ្លងមហាសមុទ្រទៅរកកន្លែងកំណើតដើមរាល់រដូវបន្តពូជ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login