ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សត្វសមុទ្រធ្វើបំលាស់ទីមានពីរយ៉ាងគឺដំណើរឆ្លងកាត់សមុទ្រដ៏ធំធេង និងដំណើរចេញពីសមុទ្រ រឺដំណើរចុះទៅសមុទ្រ ទៅរកលំនៅដើមទីទៃៗ ពីគ្នា ។ រៀងរាល់ល្ងាចមានសត្វសមុទ្ររាប់ពាន់ប្រភេទធ្វើដំណើរទៅរកទ្រនំរហូតដល់ព្រះអាទិត្យអស្តង្គតហើយសត្វទាំងនោះនិងធ្វើដំណើរមករកចំណីនៅព្រឹកស្អែកពេលព្រះអាទិត្យរះជាថ្មីម្តងទៀត ។ គេឃើញមានសត្វស្លាបទឹកទាំងហ្វូងៗបានធ្វើដំណើរជាង ២០ ០០០គីឡូម៉ែត្រពីតំបន់អង់តាកទិចទៅកាន់ខ្សែរង្វង់អាកទិចប៉ូលខាងត្បូង ។ ក្នុវខែកុម្ភៈ និងមីនាមានសត្វហ្វូក ភេរាប់រយពាន់ក្បាលធ្វើដំណើរទៅរកដីកោះ ។ ត្រីឆ្លាម អណ្តើកបានធ្វើដំណើរទាំងហ្វូងៗ ក្រោពីនេះមានត្រីស្បៃកា ត្រីសាឌីន ត្រីមិក ។ នៅរដូវបន្តពូជសត្វទាំងឡាយតែងធ្វើបំលាស់លំនៅទៅរកកន្លែងកំណើតដើមតាមសភាវគតិរបស់ខ្លួន ។ ត្រីបាឡែន និងត្រីសមុទ្រគ្រប់ប្រភេទបានធ្វើដំណើរឆ្លងមហាសមុទ្រទៅរកកន្លែងកំណើតដើមរាល់រដូវបន្តពូជ ។