អក្សរសិល្ប៍ប្រជាប្រិយ ចែកចេញជា៣ប្រភេទគឺ៖
តំណាលកថាប្រជាប្រិយ
- ទេវកថា គឺជាប្រភេទតំណាល ផ្សេងៗត្រូវបានបង្កើតឡើងក្នុងសហគមន៍សមូលហភាពបុព្វកាល ហើយបានឆ្លុះបញ្ចាំងពីការតស៊ូប្រឆាំងនិងធម្មជាតិរបស់បុព្វបុរសជំនាន់នោះ ។
- ព្រេងកថា គឺជាការនិយាយបន្តពីទេវកថាដោយបានប្រើប្រាស់ ធាតុប្រវត្តិសាស្រ្តតិចឬច្រើន
- ល្បើក កថា ច្រើនខ្ចីប្រធានរឿងពីនិទានកថាសត្វដើម្បីបង្ហាញនិមិត្តរូបឬ គម្រូមនុស្ស សង្គមមនុស្សច្រើនលើកតម្កើងពីការសង្កេតពិនិត្យតថភាពជាក់ស្តែង នៅក្នុងសង្គមឬក៏លើកឡើងអំពីជិវភាព
- និទានកថា ចាប់បានកំណើតនៅពេលសង្គមមានវណ្ណចាប់តាំងពីសង្គម ទាសកររៀងរហូត ។
+ និទានកថាអស្ចារ្យ
+ និទានកថាសត្វ
+ និទានកថា សង្គម
+ និទានកថា សំណើច
ពាក្យចួនប្រជាប្រិយ
- សុភាសិត គឺជាគតិបណ្ឌិតប្រជាប្រិយបើតាមលោកម៉ាក់ស៊ីម គ័រគី សុភាសិតថាជាពិសោធសង្គម ប្រវត្តិរបស់ប្រជាជន ។
- ពាក្យបណ្តៅ គឹជាសិល្បៈចំណោទពិសេស ពង្រីកសមត្ថភាព នៃការសង្កេត ពិនិត្យសមត្ថភាព ត្រិះរិះពិចារណាឲ្យបានទូលំទូលាយ
- ចម្រៀងប្រជាប្រិយ គឺជាព្រលឹងរបស់ប្រជាជាតិ
របាំប្រជាប្រិយ គឺជាការបញ្ចេញលំនាំវាលដៃ ជើងបត់ពេនខ្លួនប្រាណ ចាក់ក្បាច់កែក្រាយ ឬលោតហក់ចាក់ក្បាច់តាមបែបបទផ្សេងៗរបស់អ្នករាំ ។ របាំចែកចេញជា៣គឺកាយវិការ ចម្រៀង តន្រ្តី ។
របាំប្រជាប្រិយរួមមាន៖
+ របាំត្រុដិ
+ របាំគោះត្រឡោក
+ របាំបេះក្រវ៉ាញ
+ របាំកន្តែរ៉ែ
+ របាំកណ្តូប
+ របាំបុកស្រូវ
+ របាំបុកល័ក្ខ
+ របាំអប្សរា
+ របាំ ភួងបុផ្ផា
+ របាំក្ងោក
+ របាំស្នែងទន្សោង
+ របាំមណីមេខលា
+ របាំចាក់អង្រ្គង
+ .... ?