បានជាមនុស្សម្នាក់ៗ ប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជ្យ ព្រោះ ៖
ចំពោះមនុស្ស
- មនុស្សរស់នៅ មានសេរីភាពពេញលេញទាំងក្នុងការគិត ទំាងក្នុងការប្រកបមុខរបរផ្សេង
- មនុស្សរស់នៅជាមនុស្សមានកិត្តិយសមានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
- មនុស្សមានសេរីភាពក្នុងការកសាងសេចក្តីសុខ សុភមង្គលដោយខ្លួនឯងមិនពឹងពាក់អ្នកដទៃ
- មនុស្សរស់នៅដោយស្ងប់ចិត្ត មិនខ្វល់ខ្វាយមិនខ្លាចពីឥទ្ធិពលខាងក្រៅ
ចំពោះអ្នកដឹងនាំប្រទេស
- អ្នកដឹកនាំមានអំណាចពេញលេញ
- អ្នកដឹកនាំមាន សេរីភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងប្រទេស
- អ្នកដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិ តាមបំណងប្រាថ្នាដោយមិនរណប ឬស្តាប់តាមបញ្ជារបស់ប្រទេសណាមួយឡើយ
- អ្នកដឹកនាំធ្វើការអភិវឌ្ឍន៍ នូវរាល់សមិទ្ធិផលណាដែលល្អៗ ស្របតាមប្រជាពលរដ្ឋខ្លួន
- អ្នកដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ
- អ្នកដឹកនាំ និងប្រជាជនទូទាំងប្រទេសទទួលបានសិទ្ធិសេរីភាពភាពថ្លៃថ្នូរមានកិត្តិយស ព្រមទាំងមានឋានស្មើគ្នាជាមួយនឹង ប្រទេសឯករាជ្យដទៃទៀតក្នុងពិភពលោកទៀតផង ។