សុរា និងមេរ័យ មិនដូចគ្នាទេ ។
សុរា និងមេរ័យ ផ្សេងគ្នាត្រង់ថា៖
- សុរា បានដល់វត្ថុ ដែលគេធ្វើដោយម្ស៉ៅមេតំបែ ជាដើម ។
សុរាមាន ៥យ៉ាងគឺៈ
- បិដ្ឋសុរាៈ សុរាដែលធ្វើដោយម្ស៉ៅ
- បូវសុរាៈ សុរាដែលធ្វើដោយនំ
- ឱទនសុរាៈ សុរាដែលធ្វើដោយបាយ
- កិណ្ណិបក្ខិត្តាៈ សុរាដែលគេដាក់ពូជសុរា
- សម្ភារសំយុត្តាៈ សុរា ដែលគេប្រកបព្រមដោយគ្រៅផ្សំផ្សេងៗមានគ្រាប់ស្ពៃគ្រាប់ម្រេច.... ។
មេរ័យ បានដល់វត្ថុដែលគេធ្វើដោយផ្កាឈើឬសឈើជាដើម ។
មេរ័យមាន៥យ៉ាងគឺៈ
- បុប្ផាសវោ ទឹកត្រាំធ្វើឡើងពី ផ្កាឈើ
- ផលាសវោ ទឹកត្រាំធ្វើឡើងពីផ្លែឈើ
- មធ្វាសវោ ទឹកត្រាំធ្វើឡើងពីទឹកឃ្មុំ
- កុឡាបសវោ ទឹកត្រាំធ្វើឡើងពីទឹកអំពើ
- សម្ភារសំយុត្តា ទឹកត្រាំដែលគេធ្វើប្រកបដោយគ្រឿងផ្សំផ្សេងៗមាន ផ្លែសម៉ កន្ទួតព្រៃជាដើម ។