ពន្យល់ពាក្យ ដូចខាងក្រោមនេះ៖
- វាត់ ( កិ ) រលាស់ចុះឡើង ឬរលាស់ចុងផ្ងុប ឬរលាស់ចេញ ។ ឧ. ខ្ញុំត្រូវបានពួកចោរវាយវាត់ដោយរមពាត់ ។
- វ័ធ បា ( កិ ) ( វធ < ហន « បៀតបៀន សម្លាប់ » ដួសឆ្កឹះខ្លាំងដោយចុងស្នែង ។ ឧ. ពួកចៅៗកុំទៅលេងក្បែរគោ ប្រយ័ត្នគោវ័ធ ។
- វត្តៈបាៈ សំ ( ន ) ប្រព្រឹត្ត ការប្រព្រឹត្តសេចក្តីប្រតិបត្តិ មុខការ កិច្ច ដែលគួរធ្វើនាទីការកាន់សីលធម៌ សេចក្តីគោរពសណ្តាប់ធ្នាប់ ។ ឧ. ព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងទីវត្តរយៈពេល៣ខែ ដើម្បីរៀនធម៌អាថ៌ផ្សេងៗ ។
- វដ្ត ( គុ ) ( វដ្តៈវត្ត ) ដែលវិលមូល ដែលជាវង់មូល ។ នៈ ការវិលទៅមក ដំណើរវិលកើតតវិលស្លាប់ ។ ឧ. មនុស្សតែងតែមានទុក្ខក្នុងវដ្ត ។
- វត្ថ ( ន ) ( វស្រ្តៈ ពស្រ្ត ) សំពត់ ។ ឧ. ព្រះសង្ឃតែងប្រើវត្ថពន្ធ ជាប្រចាំថ្ងៃ ។
- វត្សរ៍ ( ន ) ( សំវច្ឆរ សំវត្សរ៍ ឬលុប សំនៅត្រឹមតែ វត្សរ ) ឆ្នាំ ។ ឧ. រដ្ឋបានបើកប្រាក់បៀរវត្សរ៍ជារៀងរាល់ថ្ងៃជូនលោកគ្រូ អ្នកគ្រូ ។