បានជាគេចាត់ទុកថា សម្តេចនរោត្តម សីហនុ និងសម្តេច ហ៊ុនសែន ជាបិតាសន្តិភាពនៅកម្ពុជា
ក. សម្តេចនរោត្តម សីហនុ
- ជាអ្នកផ្តួចផ្តើមឱ្យមានការចរចារកសន្តិភាព
- ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
- ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១
- ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលកើតចេញពីការដណ្តើមឥទ្ធិពលគ្នារវាងគណបក្សហ្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បង្កើតបានរដ្ឋាភិបាលចម្រុះ។
- ជាអ្នកផ្សះផ្សារាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០៣។
ខ. សម្តេច ហ៊ុនសែន
- ជាអ្នកផ្តួចផ្តើមឱ្យមានការចរចារកសន្តិភាព
- ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ១៩៩១)
- ជាអ្នកធានាអះអាងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្ងៃទី២៣ដល់២៨ ឧសភា ១៩៩៣
- ជាអ្នកផ្សះផ្សាវិបត្តិក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣
- ជាអ្នកបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយអនុវត្តនយោបាយឈ្នះ ឈ្នះ (យុទ្ធសាស្ត្រឈ្នះឈ្នះ) ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហមនិងធ្វើ សមាហរណកម្មកងកម្លាំងខ្មែរក្រហម ឱ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៨ នាំមកនូវសន្តិភាវូបនីយកម្មនៅកម្ពុជា។