Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សង្គមរាស្រ្តនិយមជាស្នាព្រះហត្តរបស់ព្រះបាទនរោត្តម សីហនុ ។ ព្រះអង្គប្រសូតនៅថ្ងៃ៣១ តុលាឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។

  • ព្រះអង្គជាព្រះរាជបុត្រ ព្រះបាទនរោត្តម សុរាម្រឹតនិងព្រះមាតាទ្រង់គឺសម្តេចមហា ក្សត្រីយានីស៊ីសុវត្ថមុនីវង្សកុសុមនារីរ័ត្នសិរីវឌ្ឍនា ។ កាលពីរាជកុមារព្រះមាតា បិតាទ្រង់ផ្ទុកផ្តាក់ទៅលើលោកយាយទួតគឺម្នាក់នាងចៅ ឃុនបាត ដើម្បីផ្តល់ការអប់រំ ។
  • ចាប់ពីឆ្នាំ១៩៣០ដល់១៩៤០ ព្រះអង្គសិក្សានៅសាលាបឋមសិក្សាប្រង់ស្វ័រ បូឌូវាំង ភ្នំពេញ និងបន្តទៅវិទ្យល័យបារាំងសាលឺ លូឡូបាព្រៃនគរវៀតណាមខាងត្បូង ។
  • ថ្ងៃ២៨ តុលា ឆ្នាំ១៩៤១ ក្រុមព្រះរាជបល្ល័ង្ក អភិសេកឱ្យព្រះអង្គសោរាជ្យ (លើកទី១) ។
  • ១៩៤៦ និង១៩៤៨ ព្រះអង្គបន្តការសិក្សានៅសាលាយោធាកងទ័ពសេះ និងរថពាសដែកនៅសូមៀរប្រទេសបារាំង ។
  • ថ្ងៃ៦ឧសភាឆ្នាំ១៩៤១ ព្រះអង្គប្រទានរដ្ឋធម្មនុញ្ញលើកដែលលប្រកាសព្រះរាជាណាចក្រកម្ពុជា ជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញដូចជាប្រទេសរាជានិយមនានានៅលើពិភពលោក ។
  • ថ្ងៃ១៨ កញ្ញា ១៩៤៩ ប្រកាសរំសាយសភាពថ្ងៃ៣ មីនា ១៩៥០ ព្រះអង្គជាព្រះមុខរដ្ឋាភិបាលបណ្តោះអាសន្ន ។
  • ថ្ងៃ៩ វិច្ឆកា ១៩៥៣ ទទួលជោគជ័យក្នុងបូយនីយកិច្ចទាមទារឯករាជ្យពីបារាំងទាំងស្រុងជូនព្រះរាជាណាចក្រកម្ពុជា ។
  • ថ្ងៃទី ២៤ មីនា ១៩៥៥ ព្រះអង្គត្រូវបានបង្កើតអង្គការសង្គមរាស្រ្តនិយម ។
  • ថ្ងៃ១៤​ មិថុនា ៩៦០ ព្រះអង្គត្រូវបានសមាជិកសភាពខ្មែរជ្រើសតាំងជាឯកច្ឆ័នជាព្រះមុខរដ្ឋ ។
  • ថ្ងៃទី១៨ មីនា ១៩៧០ ក្នុងឳកាសបំពេញទស្សនៈកិច្ចជាផ្លូវការនៅសហភាពសូវៀត ។ ត្រូវបានលោកលន់ នុល និងព្រះអង្គម្ចាស់សិរីមតៈធ្វើរដ្ឋប្រហារយោធាទំលាក់ព្រះអង្គចេញពីតំនែង ។
  • ថ្ងៃ១៧ មេសា ១៩៧៥ ព្រះអង្គជាប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ។
  • ខែមេសា​ ១៩៧៦ ព្រះអង្គលាលែងពីប្រធានកម្ពុជាប្រជាធិបតេយ្យ ។
  • ១៩៨២ ព្រះអង្គជាប្រធានកម្ពុជាប្រជាធិបតេយ្យជាលើកទី២ ។
  • ១៩៨៣ដល់១៩៩០ ទ្រង់ជាប្រធានចលនាជាតិកម្ពុជា ។
  • ថ្ងៃ២៤ ឧសភា ១៩៩១ ទ្រង់ប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាពីបរទេសនៃកងទ័ពចតុភាគី (សេរីការ ប៉ុលពត សីហនុនិយម កងទ័ពហ៊ុនសែន)
  • ថ្ងៃ១៧ មិថុនា ១៩៩១ ព្រះអង្គចេញពីកម្ពុជាប្រជាធិបតេយ្យ ។ ទ្រង់ត្រូវគេជ្រើសតាំងជាប្រធានព្យាក្រឹត្យនៃក្រុមប្រឹក្សានេះ ។
  • ថ្ងៃ១៤ វិច្ឆកា ១៩៩១ ព្រះអង្គយាងនិវត្តន៍ចូលមាតុភូមិវិញដោយមានការចូលរួមអបអរសាទរពីកូនចៅប្រជាពលរដ្ឋក្រោមបរិយាកាសរីករាយបំផុត ។
  • ថ្ងៃ២៤ សីហា ១៩៩៣ ព្រះអង្គត្រូវគេជ្រើសតាំងជាព្រះមហាក្សត្រជាលើកទី២ ។
  • ១៩៩៣ដល់២០០៣ ព្រះអង្គជាព្រះបិតាបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅទួតជាទីសក្ការៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login