គោលបំណង នៃគោលនយោបាយជាតិស្តីពីលំនៅឋានគឺ ៖
- ផ្តល់ដល់ប្រជាពលរដ្ឋទូទៅ នូវលទ្ធភាព មធ្យោបាយ ដែលអាចទទួលបានលំនៅឋានសមរម្យ ឬជួសជុលកែលម្អលំនៅឋាន ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម ទាបនិងក្រុមជនងាយរងគ្រោះ ដើម្បីទទួលបានសិទ្ធិលនៅឋានសមរម្យ
- ជំរុញការអភិវឌ្ឍទីក្រុង ទីប្រជុំជន និងជនបទ
- ដោះស្រាយជូនប្រជាជន ដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ ដើម្បីទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាពនិងផាសុកភាពសម្រាប់ការស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិត
- ជំរុញកិច្ចសហការជាមួយដៃគូអភិឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជន ដើម្បីកសាងកម្មវិធីលំនៅឋានជាតិ និងថ្នាក់ក្រោមជាតិរយៈពេលខ្លី មធ្យម និងវែង។