2019-06-06 08:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងពេលមង្គលការម្តងៗ គេតែងតែស្រដី( និយាយ ) ថា « ខាងលើ » និង « ខាងក្រោម » មានន័យដូចខាងក្រោម៖
· ខាងលើ មានន័យថាខាងស្រីគឺនៅខាងលើផ្ទះខាងកូនស្រី ឬក៏ភ្ញៀវខាងលើមានន័យថាភ្ញៀវខាងកូនស្រី ។
· ខាងក្រោម មានន័យថាខាងប្រុសព្រោះថាកូនប្រុសត្រូវនៅខាងរោងផ្កាស្លា ដែលសង់នៅផ្ទាល់និងដី ។ តាមពាក្យសម្តីនេះក៏យើងអាច យល់អំពីទស្សនៈរបស់ជនជាតិខ្មែរយើងដែលឲ្យតម្លៃនិងកិត្តិយសចំពោះស្រ្តីដោយចាត់ទុកស្រ្តីជាធំជាមេនៅក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិដែរ ។