Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភិរិយា គឺស្រី្ត ដែលស្វាមីត្រូវចិញ្ចឹម ឯប្រពន្ធមានន័យថាចំណងជំពាក់ការចងចិត្តប្តី ។

ភរិយា មានតួនាទី៥យ៉ាងគឺៈ

  • ត្រូវចេះចាត់ចែង ការងារផ្ទះឲ្យបានល្អ គឺត្រូវចេះរៀបចំរបស់របរ សម្ពត់ ហូល ផាមួង ខោអាវចានក្បានសម្ភារប្រើប្រាស់ក្នុងទីកន្លែងឲ្យបានល្អមិនត្រូវដាក់រាត់រាយ ឆ្មូរញុក ដូចសម្បុកជ្រូកទេ ។
  • សង្គ្រោះញាតិទាំងពីរខាងស្មើគ្នា គឺញាតិខាងប្តី និងញាតិខាងខ្លួនបើជួយត្រូវជួយទាំងសងខាងកុំជួយមួយអត់មួយឬលេបលួចលាក់កេងប្រវ័ញ្ចលុយកាក់ទុកឲ្យញាតិខាងញាតិឯង និងឲ្យប្តីដឹង ។
  • មិនប្រព្រឹត្តផិតក្បត់ប្តីគឺ មិនប្រព្រឹត្តកន្លងក្រមសីលធម៌ ជាស្រីលបលួចមានសាហាយស្មន់ជាមួយអ្នកណាមួយឡើយ ។ មិនត្រូវធ្វើឬកពារ មាយាម្ញិម្ញក់ដាក់ប្តីដោយមានចិត្តផិតក្បត់ប្តីឯងឡើយ ។
  • ត្រូវចេះថែរក្សាទុកទ្រព្យសម្បត្តិ គឺដែលខ្លួនបានស្វែងរកមកឲ្យបានល្អ គឺកុំចាយវាយ ផ្តេសផ្តាសខ្ជះខ្ជាយមិនស្គាល់ប្រមាណ ឬលបលាក់ លួចយកដោយមិនបានប្រាប់ប្តីឡើយ ។
  • មិនខ្ជិលច្រអូស ទ្រមក់គេចវេសពីការងារស្ងាបហាមាត់ សក់ក្បាលមមីងមើង បីកូនដើរនិយាយដើមប្តី តាមផ្ទះគេឡើង ត្រូវចេះឆ្លាតឈ្លាសវៃក្នុងការចាក់ចែងកិច្ចការងារផ្ទះសម្បែង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login