កត្តាដែលបានធ្វើអោយបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖
- ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។
- បារាំងបានយល់ថាប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរទន្លេដែលទូរគមនាគមន៏ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។
- កម្ពុជាមានផ្ទៃកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចអោយបារាំងបង្កើតជាដំណាំកសិកម្មបានច្រើន។
- កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។
- ក្រោមដីសម្បូរទៅដោយរ៉ែ ត្បូងពេជ្រ ជាច្រើនប្រភេទ។