ការប្រកួតប្រជែងសំខាន់ ក្នុងវិស័យឧស្សាហកម្មរវាងសហរដ្ឋអាមេរិចនិងជប៉ុន កើតមានលើផលិតកម្មដូចជា៖
- ផលិតកម្មរថយន្ត
- ផលិតកម្មគ្រឿងអេឡិចត្រូនិច ម៉ាញ៉េ ទូរទស្សន៍ កុំព្យូទ័រ ម៉ាស៊ីនចាក់ស៊ីឌី ។
ជប៉ុនអាចដណ្តើមទីផ្សារជាមួយ សហរដ្ឋអាមេរិចបានព្រោះ៖
- ផលិតកម្មជប៉ុន មានលក្ខណៈទំនើបកម្មនៃបច្ចេកទេសវិទ្យាថ្មីៗ និងប្រកបដោយសោភ័ណភាព
- ផលិតកម្មបានច្រើនសន្ធឹកសន្ធាប់
- មានគុណភាពល្អ និងមិនចាញ់ផលិតកម្មសហរដ្ឋអាមេរិច
- ប្រើយុទ្ធសាស្រ្ត បំបែកឧស្សាហកម្មទៅក្រៅប្រទេស មិនពិបាកជញ្ជូនផលិតផលទៅឆ្ងាយ ប្រើវត្ថុធាតុដើមមានតម្លៃថោក និងចំណាយលើកម្លាំងអពលកម្មមានប្រាក់បៀវត្ស
- ពលករជប៉ុនមានស្នាដៃប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ហើយធ្វើការសិក្សាល្អិតល្អន់ពីចិត្តសាស្រ្ត និងចំណង់ចំនូលចិត្តអ្នកប្រើប្រាស់ ។