Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អេដស៍ជាជំងឺឆ្លងរាតត្បាតទូទាំងសកល គ្មានឱសថព្យាបាលជាទេ ។

អេដស៍ឆ្លងតាមរយៈ

  • ការប៉ះពាល់ដំបៅអ្នកផ្ទុកមេរោគអេដស៍
  • តាមការបញ្ចូលឈាម ឬការប៉ះពាល់ឈាម ( ផ្ទុកមេរោគ )
  • តាមការរួមភេទ ( អ្នកមានដៃគូច្រើន​)
  • ការប្រើប្រាស់សម្ភារៈដោយមិនបានលាងសម្អាត
  • ឆ្លងពីម្តាយ ទៅកូន ( ពេលពរពោះ សំរាល បំបៅដោះ )

អេដស៍មិនឆ្លងតាមរយៈ

  • ទឹកមាត់ មូសខាំ ខ្យល់ដកដង្ហើមទឹក ចំណីអាហារ
  • សម្លៀកបំពាក  និងគ្រប់សកម្មភាពរស់នៅជាប្រចាំថ្ងៃ

ប្រទេសដែលមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់ជាងគេក្នុងពិភពលោកគឺ ទ្វីបអាហ្រ្វិក បន្ទាប់មកគឺអាស៊ី ។

មេរោគអេដស៍ និងជំងឺអេដស៍ខុសគ្នាដូចជាៈ

  • មេរោគអេដស៍ៈ ជាមេរោគ ( វីរុស ) ដែលធ្វើឲ្យប្រព័ន្ធភាពសុំារបស់សារពាង្គកាយមនុស្សចុះខ្សោយ ។
  • ជំងឺអេដស៍ៈ ជាប្រជុំរោគសាមញ្ញដែលកើតក្រោយពីប្រព័ន្ធភាពសុំារបស់សារពាង្គកាយមនុស្សចុះខ្សោយ ។ ដូច្នេះជម្ងឺអេដស៍គឺជាដំណាក់កាលបញ្ចប់នៃការបង្កឡើងដោយមេរោគអេដស៍ ។

វិវត្តន៍មេរោគអេដស៍ៈ មេរោគអេដស៍ចូលក្នុងខ្លួនមនុស្សយាយីប្រព័ន្ធភាពសុំារបស់មនុស្ស ហើយវិវត្តន៍ជាបីដំណាក់កាលៈ

  • ដំណា់ចំហៈ គឺជាការឆ្លងដំបូង ។ អ្នកផ្ទុកមេរោគអេដស៍មួយចំនួនតូចមានរោគសញ្ញាបន្តិចបន្តួចដូចជា្តសាយ ហើយមួយចំនួនធំមានសុខភាពល្អដូចធម្មតាពុំមានរោគសញ្ញាអ្វីទាំងអស់ ។
  • ដំណាក់តែសឈាមវិជ្ជកមានៈ អ្នកផ្ទុកមេរោគភាគច្រើនមានសុខភាពល្អ មួយចំនួនទៀតមានកូនកណ្តុរក្លៀក ក.... ។
  • ដំណាក់កាលជំងឺអេដស៍ៈ អ្នកផ្ទុកមេរោគអេដស៍ ជាច្រើនមវិវត្តន៍ទៅជាអ្នកជំងឺអេដស៍ ក្នុងរយៈពេលនិងមានការទទួលរោគរាតត្បាតពីមេរោគឱកាសនិងផ្សេងៗដូចជាៈ របេង រាគ ជំងឺសើស្បែក ហើយក៏ទៅរកការស្លាប់ក្នុងរយៈ ពេលពីរឆ្នាំបន្ទាប់ ។

វិធានការណ៍ទប់ស្កាត់ជំងឺអេដស៍ៈ

  • មានដៃគូរួមភេទមួយនិងមួយ
  • ហាមបញ្ចូលឈាមដោយគ្មានការត្រួតពិនិត្យ
  • ប្រើប្រាស់ថ្នាំព្យាបាល ពន្យារជំងឺអេដស៍
  • ប្រើស្រោមអនាម័យជាប្រចាំរាល់ពេលរួមភេទជាមួយអ្នកមានដៃគូច្រើន
  • ហាមប្រើសម្ភារៈវៈកាត់ដោយមិនបានដុសលាងសម្លាប់មេរោគជាមុនសិន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login