ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលគេផុតពីការខ្ទេចខ្ទាំដោយសារសង្រ្គាម ព្រោះសហរដ្ឋអាមេរិកនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គ.ម។ ប្រទេសនៅអឺរ៉ុបត្រូវការស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះត្រូវការមូលធន និងជំនួយពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកជំរុញឪ្យកសិករពង្រីកវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារអឺរ៉ុបដ៏ធំធេង។ នៅចន្លោះឆ្នាំ ១៩៣៩-១៩៤៥ ផលទុនរបស់អាមេរិកកើនឡើងពី៩៥ ដល់ ២១៥ កោដិដុល្លារ។ ប្រជាជនអាមេរិកបានកែច្នៃជីវភាពក្លាយជាសង្គមសម្ភារៈទំនើបស្របតាមរីកចម្រើននៃបច្ចេកវិទ្យា។ គេបានបង្កើតប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម បង្ហាញផលិតផលដូចជាទូរទស្សន៍ពណ៌ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចានឆ្នាំង និងចង្រ្កានអគ្គិសនី...។ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចគ្មានគូប្រៀប។