ដោយមានជំនួយពីវៀតណាម រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានរំដោះទឹកដីជាបន្ដបន្ទាប់ដូចជា៖
- នៅថ្ងៃទី៣០ ខែធ្នូ ១៩៧៨ រំដោះបានលំផាត ទីរួមខេត្តក្រចេះ វ៉ីនសៃនិងទន្លេបិទ
- នៅថ្ងៃទី០៣ ខែមករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង
- នៅថ្ងៃទី០៤ ខែមករា ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង
- នៅថ្ងៃទី០៥និង០៦ខែមករា ១៩៧៩ រំដោះបានអ្នកលឿននិងទីរួមខេត្តកំពង់ចាម
- នៅថ្ងៃទី០៧ ខែមករា ១៩៧៩ រំដោះបានខេត្តតាកែវ កំពង់សោម និងរដ្ឋធានីភ្នំពេញនៅវេលាម៉ោង១២ កន្លះ
- នៅថ្ងៃទី១០ មករា ១៩៧៩ រំដោះបានខេត្តសៀមរាប
- នៅថ្ងៃទី១១ ខែមករា ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង
- នៅថ្ងៃទី១៣ ខែមករា ១៩៧៩ រំដោះបានខេត្តបាត់ដំបង
- នៅថ្ងៃទី១៤ដល់ថ្ងៃ១៧ មករា ១៩៧៩ រំដោះបានខេត្តពោធិ៍សាត់ កោះកុង។ ល។
- ក្នុងរយៈពេលតែបីសបា្តហ៍រំដោះកម្ពុជាបានស្ទើរតែទាំងស្រុង។