វិញ្ញាសាទី១៥៖ វប្បធម៌ទូទៅ
ប្រឡងជ្រើសរើសសិស្សពូកែនៅសាលារៀន អន្តរទ្វីប អាមេរិកាំង
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩
(ប្រឡង ប្រឡង ១៨.ធ្នូ ២០១០)
១.តើការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ?
២.តើកូនស្រីប្រុសត្រូវមានវិន័យដូចម្តេចខ្លះចំពោះគ្រួសារ?
៣.តើពលរដ្ធម្នាក់ៗត្រូវមានករណីកិច្ចដូចម្តេចខ្លះ ចំពោះជាតិមាតុភូមិរបស់ខ្លួន?
៤.តើធាតុរបស់ព្រហ្មវិហារធម៌មានអ្វីខ្លះ? ចូរពន្យល់ធាតុនីមួយឺឱ្យបានក្បោះក្បាយ។
៥.ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ តើយើងម្នាក់ៗមានវិធានការបែបណាខ្លះ?
៦.ក.អាស៊ានជាអ្វី? បង្កើតឡើងនៅឆ្នាំណា?
ខ.តើរព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ានថ្ងៃខែឆ្នាំណា?
គ.ហេតុអ្វីបានជាប្រទេសកម្ពុជាខិតខំចូលជាសមាជិកអាស៊ាន?
ចម្លើយ
១.ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកដូចជា៖
ក.ចំពោះខ្លួនឯង
- ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង...)
- កើតជម្ងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ...)
- ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ពេលវេលា
- បាត់បង់ការងារ បាត់បង់ពេលវេលា
- បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស...។
ខ.ចំពោះគ្រួសារ
- បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
- បាត់បង់ប្រាក់កាស ខាតពេលវេលា
- បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
- ធ្វើឱ្យគ្រួសារមានការបារម្ភ...។
គ.ចំពោះសង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បាត់បង់សេចក្តីថ្លៃថ្នូរ
- កើតមានភាពអាណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និងឧក្រិដ្ធផ្សេងៗ)
- សង្គមគ្មានការរីចម្រើន
- សម្បូរក្មេងអានាថា ក្មេងពាល(ក្មេងទំនើង)
- មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។
២.កូនស្រីប្រុសត្រូវមានវិន័យចំពោះគ្រូសារដូចតទៅ៖
- គោរពតាមដំបូន្មានឪពុកម្តាយ
- មានភាពស្មោះត្រង់និងយុត្តិធម៌
- មិនប្រព្រឹត្តអំពើពាលាអាវាសែនាំឱ្យអាប់ឱនកិត្តិយសគ្រួសារ
- មិនបង្កលក្ខណៈឱ្យឪពុកម្តាយពិបាកចិត្ត
- ជួយបំពេញការងារក្នុងគ្រួសារ
- ស្រលាញ់និងដឹងគុណមាតាបិតា
- ខិតខំសិក្សានិងស្វ័យសិក្សា
- ស្រឡាញ់រាប់អាន អាធ្យាស្រ័យ សន្តោស មេត្តាចំពោះសមាជិកទាំងអស់នៅក្នុងគ្រួសារ
- មានស្វាមីភក្តីចំពោះគ្រួសាជានិច្ច...
៣.ពលរដ្ធម្នាក់ៗត្រូវមានករណីកិច្ច ចំពោះជាតិមាតុភូមិរបស់ខ្លួនដូចតទៅ៖
- បង់ពន្ធជូនរដ្ធតាមច្បាប់កំណត់
- រួមចំណែកក្នុងការកសាងជាតិ និងការពារជាតិ
- ជួយថែរក្សាសម្បតិ្តសាធារណៈ
- គោរពច្បាប់រដ្ធ
- ថែរក្សាបរិស្ថាន
- ពង្រឹង សាមគ្គីជាតិនិងអន្តរជាតិ
- គោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ...
៤.ធាតុរបស់ព្រហ្មវិហារធម៌មាន៖
- មេត្តា៖ សេចក្តីស្រលាញ់រាប់អាន
- ករុណ៖ សេចក្តីអាណិតអាសូរ
- មុទិតា៖ មានចិត្តរីករាយនៅពេលឃើញគេបានសុខ
- ឧបេក្ខា៖ ការតាំងចិត្តនៅជាកណ្តាល។
៥.ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ យើងម្នាក់ៗមានវិធានការដូចតទៅ៖
- ពង្រីកវប្បធម៌ខ្លួនឱ្យបានរឹងមាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (វិទ្យុ ទូរទស្សន៍ ការសែត...)
- ចេះរាំងស្កាត់នូវរប្បធម៌ដែលជឿនលឿន ហើយកែច្នៃវប្បធម៌នោះឱ្យមកមានលក្ខណៈជាខ្មែរ។
- ធ្វើការសិក្សានិងការពារវប្បធម៌ខ្លួនឱ្យបានខ្លាំងក្លា។
- ខិតខំពង្រឹកចំណេះដឺងទូទៅ ចំណេះដឹងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ឱ្យបានទូលំទូលាយ។
- រក្សាការពារទឹកដី ប្រកបដោយឧត្តមភាព។
- រក្សាឱ្យបានជាប្រចាំនូវសាមគ្គីភាព និងឯកភាពជាតិ បំបាត់ចោលនូវទស្សនៈអាត្មានិយម បក្សពួកនិយម និងគ្រួសារ និយម។
- នាំគ្នាលើកតំកើងភាសា អក្សរសាស្រ្ត សិល្បៈប្រពៃណី ទំនៀមទម្លាប់ ឱ្យបានខ្លាំងក្លា។
៦.ក.អាស៊ាន ជាសមាគមប្រជាតិអាស៊ីអាគ្នេយ៍។ អាស៊ានត្រូវបានគេបង្កើតឡើងយោងតាមសេចក្តីប្រកាសនៅទីក្រុង បាងកក ថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧។
ខ.ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ានថ្ងៃ ៣០ខែមេសា ឆ្នាំ១៩៩៩។
គ.បានជាប្រទេសកម្ពុជាខិតខំចូលជាសមាជិកអាស៊ាន ព្រោះ
- ដើម្បីរឹតចំណងសាមគ្គីភាពជាមួយប្រទេសជាមាជិកអាស៊ាន។
- ធ្វើឱ្យប្រទេសរីកចំរើនឆាប់រហ័ស
- ឱ្យមានស្ថេរភាពផ្នែកសន្តិសុខ និងសន្តិភាព។
- ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពជាមួយប្រទេសដែលជាសមាជិកអាស៊ាន
- មិនអាចរស់នៅឯកោក្នុងតំបន់បានទេ។
- ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍។
រក្សាយ៉ាងជិតស្និទ្ធ និងមានប្រយោជន៍ជាមួយអង្គការជាតិ និងអន្តរជាតិ...។