Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្វីទៅជាហិរញ្ញវត្ថុនិងធនាគារ ?

២. អ្វីទៅជាចំណែករចនាសម្ព័ន្ធហិរញ្ញវត្ថុ ?

៣. អ្វីទៅជារចនាសម្ព័ន្ធហិរញ្ញវត្ថុ ?

៤. ដូចម្តេចហៅថាគោលនយោបាយហិរញ្ញវត្ថុ ?

៥. ដូចម្តេចហៅថារចនាសម្ព័ន្ធហិរញ្ញវត្ថុសហគ្រាស ?

ចម្លើយ

១. ហិរញ្ញវត្ថុនិងធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុ ឬម៉ាក្រូសេដ្ឋកិច្ចដែលមានការគ្រប់គ្រងសាច់ប្រាក់ ការចែកចាយ ផ្គត់ផ្គង់រូបិយវត្ថុ និងឥណទាន (ផ្ទេរប្រាក់ ទទួលប្រាក់ ផ្តល់ការប្រាក់) គិតទៅលើការរក្សារលំនឹងសេដ្ឋកិច្ចឲ្យមានដំណើរការ និងគ្មានអតិផរណាលើទីផ្សារសេដ្ឋកិច្ច ។

២. ចំណែករចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺប្រព័ន្ធគ្រប់ដណ្តប់លើស្ថាប័នហិរញ្ញវត្ថុ ក្នុងនោះមានដូចជា ធនាគារកណ្តាល ធនាគារពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ និងស្ថានប័នមីក្រូហិរញ្ញវត្ថុ ផ្សារភាគហ៊ុន ។ ហើយស្ថាប័ន ទាំងនេះអាចចេញនូវគោលការ ដូចជា ប្រាក់បញ្ញើជារូបិយវត្ថុ អចលនទ្រព្យ (ប្លង់ដីផ្ទះ ចំកា និងដីស្រែ.....) ហើយនិងឥណទេយ្យធានារ៉ាប់រង និងទ្រព្យសម្ភារៈ (ឡាន ម៉ូតូ សុខភាព ការសិក្សានិងការរកការងារ) ។

៣. រចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺជារបៀបនៃការរៀបចំ និងកំណត់គោលនយោបាយនិយ័តកម្ម (ច្បាប់) ដើម្បីសម្រួលដល់ការដំណើរការបានទទួលផលប្រសើរឡើង ។ ហើយរចនាសម្ព័ន្ធដែលរឹងមាំដំណើរការល្អអាចទម្លាយព្រំដែននៃស្វ័យហិរញ្ញប្បទានរួមទាំង អាចកៀងគរធនាគារមកពីក្រៅប្រទេសជាដៃគូរសម្រាប់បំពេញសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុ ។ ដូចនេះសេដ្ឋកិច្ចនិងអាចរីកចម្រើនទៅបានលុះត្រាតែមានការចូលរួមពីប្រព័ន្ធហិរញ្ញវត្ថុ ។

៤. គោលនយោបាយហិរញ្ញវត្ថុ គឺជាម៉ាក្រូសេដ្ឋកិច្ចដែលគ្រប់គ្រង និងផ្គត់ផ្គង់រូបិយវត្ថុ និងឥណទានគិតជាប្រព័ន្ធហិរញ្ញវត្ថុដែលដំណើរការសេវា និងការព្យាយាមរក្សារឲ្យសេដ្ឋកិច្ចទីផ្សារមានលំនឹងល្អ ។

៥. រចនាសម្ព័ន្ធហិរញ្ញវត្ថុសហគ្រាស គឺជាប្រព័ន្ធដែលគ្រប់ដណ្តប់លើស្ថាប័នហិរញ្ញ​វត្ថុក្នុងនោះមានដូចជា ធនាគារជាតិ និងធនាគារអភិវឌ្ឍ ដូចជា ACLYDA, ANZ, ABA, CANADIYA….។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login