Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ដូចម្តេចហៅថាផលិតផល ?

២- ហេតុអ្វីបានជាអតិថិជនមានការគាំទ្រលើទំនិញណាមួយច្រើនជាងគេ ?

៣-​ ដូចម្តេចដែលហៅថាសមាសភាពផលិតផល ?

៤- តើសមាសភាពនៃផលិតផលមានអ្វីខ្លះ ?

៥- ដូចម្តេចហៅថាស្រលាយផលិតផល ?

៦- ដូចម្តេចហៅថាស្រលាយផលិតផលចម្រុះ ? ហើយតើស្រលាយផលិតផលនិងស្រលាយផលិតផលចម្រុះដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ ?

ចម្លើយ

១- ផលិតផល គឺជាអ្វីៗដែលបំពេញតម្រូវការរបស់គេ មានន័យថាគេត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើតម្រូវការសម្រាប់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសដទៃទៀត (គុណភាព និងតម្លៃនៃផលិតផល) ។

២- បានជាអតិថិជនមានការគាំទ្រផលិតផលមួយច្រើនជាងគេ ព្រោះមានកន្លែងលក់ទំនិញនោះមានបម្រើសេវាកម្មរហ័សទាន់ចិត្ត តម្លៃសមរម្យ ទំនិញមានគុណភាពល្អមានការធានាលើផលិតផលជាពិសេសមានបរិយាកាស និងទីតាំងល្អការពេញនិយមប្រើច្រើនទាំងក្នុងនិងក្រៅប្រទេស ។

៣- សមាសភាពផលិតផល គឺជាធាតុសំខាន់ៗនៃផលិតផលដែលអាចត្រូវបានប្រើដើម្បីធ្វើឲ្យផលិតផលមានភាពប្រសើរជាងផលិតផលគូប្រកួតប្រជែង និងឆ្លើយតបចំពោះតម្រូវការជាក់លាក់មួយនៃទីផ្សារគោលដៅ ។

៤- សមាសភាពនៃផលិតផលមានដូចជា ៖

  • លក្ខណៈពិសេសនៃផលិតផល (ត្រូវតែឆ្លើយតបទៅនឹងការសង្ឃឹមទុករបស់ងអ្នកប្រើប្រាស់)
  • ជម្រើសមុខងារផ្សេងៗផលិតផលមួយមានមុខងារច្រើនយ៉ាង
  • សេវាជូនភ្ជាប់ជាសេចក្តីណែនាំពីការប្រើប្រាស់ និងសេវាការជុសជុលដោយកំណត់រយៈពេល
  • ការធានាការទិញមានភ្ជាប់មកនូវលិខិតប័នធានាពីគុណភាព និងនិមិត្តសញ្ញាដែលត្រូវតាមផ្លូវច្បាប់និងមិនមានការបន្លំ ។
  • ការវេចខ្ចប់ (មានសុវត្ថភាព និងជួយលើកតម្លៃផលិតផលថែមមួយកម្រិត) ។

៥- ស្រលាយផលិតផល គឺជាក្រុមផលិតផលស្រដៀងគ្នាទៅនឹងការរៀបចំសកម្មភាពទីផ្សារចម្រុះដើម្បីតម្រូវការក្នុងទីផ្សារ ។

៦- ស្រលាយផលិតផលចម្រុះ គឺជាផលិតផលគ្រប់ប្រភេទដែលអាចស្រលាយផលិតផលនិងស្រលាយផលិតផលចម្រុះមានភាពដូចគ្នា គឺត្រូវបំពេញតម្រូវការទីផ្សារដូចគ្នារីឯភាពខុសគ្នាវិញស្រលាយផលិតផលតែងតែផលិតផលនិងផ្គត់ផ្គង់ស្រលាយផលិតផលនោះតែផលិតផលចម្រុះវិញគឺផ្គត់ផ្គង់ផលិតផលដែលមានច្រើនមុខនិងមិនស្រលាយផលិតផលឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login