Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំនឿ​ជា​រឿង​របស់​ការ​គិត​ ប៉ុន្តែ​សទ្ធា​ជារឿង​នៃ​សភាវៈ​ដែល​ប្រាសចាក​ពី​ការ​គិត​ វាជា​រឿង​សតិ​អារម្មណ៍​ ជា​រឿង​នៃ​ការ​យល់ដឹង​ ។ ជំនឿ​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក​ ឧទាហរណ៍​ ខ្ញុំ​មាន​ជំនឿ​ចំពោះ​ព្រះពុទ្ធ​ ! ល្អ​ណាស់​ហើយ​ ដែល​អ្នក​បាន​ជឿ​ចំពោះ​បុគ្គល​ត្រាស់​ដឹង​ តែ​ប្រយ័ត្ន​ជំនឿ​របស់​អ្នក​ក្លាយ​ជា​ជំនឿ​នៃ​ល្បែង​ប្រាជ្ញា​ ព្រោះ​វា​គ្រាន់​តែ​ជាអ្វី​ដែល​អ្នក​ខ្ចី​ ឬរែកពុន​ពី​ជន​ដទៃ​ប៉ុណ្ណោះ​ វាពុំ​អាចឲ្យ​យើង​ក​ចោះ​ទម្លុះ​ចូល​ទៅក្នុង​អត្ថិភាព​ពិត​របស់​យើង​បានឡើយ​ ។ ជំនឿ​ងងឹត​ងងុល​ ដែល​ព្រះ​ពុទ្ធ​ពុំបាន​បង្រៀន​ ១-​ថ្វាយបង្គុំ​សូម​សេចក្តី​សុខ​ ២-ជំនឿ​ចចាមអារ៉ាម​ ៣-​ជំនឿ​ភ័យ​ខ្លាច​(​សង្កត់​ចិត្ត​)​ ៤-ជំនឿ​ព្រោះ​ត្រឹម​ការស្តាប់​(អ្នក​ពូកែ​បោកប្រាស់​គឺ​និយាយ​ពិរោះ៧០%​)​ ៥-​ជំនឿ​បាត់បង់​សតិសម្បជញ្ញៈ​(​ស្រោច​ទឹក​ រំដោះ​គ្រោះ​ លើ​រាសី​)​ ។ សទ្ធា​ពិត​គឺ​តួ​បញ្ញា​ មនោភាព​ ឧត្ដម​ភាព​ សមត្ថភាព​នៃ​សទ្ធា​ សុទ្ធតែ​ព្រះពុទ្ធ​បង្ហាញ​កន្លង​មក​ សទ្ធា​ពុំមែន​ជា​ជំនឿ​ងងឹត​ងងុល​នៃ​ភាព​រំជើបរំជួល​ចិត្ត​ទេ​ ។ មានតែ​កូន​ព្រះពុទ្ធ​ប៉ុណ្ណោះ​​ ដែលមាន​សទ្ធា​ពិតចំពោះ​ព្រះពុទ្ធ​ មាន​ដូច​ជា​ កល្យាណ​បុថ្ជជន(មនុស្ស​ចិត្ត​ល្អ)​ ព្រះ​សាតា(មាន​ចក្ខុធម៌)​ ព្រះ​សគ្គទា​ ព្រះ​អនាគា​ និង​ព្រះ​អរហន្ត​ តែប៉ុណ្ណោះ​ដែល​ស្មោះ​ស្ម័គ្រ​និង​ភក្កី​ភាព​ចំពោះ​ព្រះពុទ្ធ​ ។

ជំនឿ​ស្លាប់​បញ្ញា​ ,​ សទ្ធា​ជា​ផ្នែក​នៃ​បញ្ញា​  



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login