Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧- តើការចាត់ថ្នាក់ផលិតផលមានអ្វីខ្លះ ? ចូររៀបរាប់ ?

៨- ដូចម្តេចហៅថាផលិតផលប្រើប្រាស់ ?

៩- ដូចម្តេចហៅថាផលិតផលឧស្សាហកម្ម ?

១០- ដូចម្តេចហៅថាវដ្តជីវិតរបស់ផលិតផល ?

១១- តើកត្តាអ្វីខ្លះដែលអាចឲ្យផលិតផលថ្មីទទួលបានជោគជ័យ ?

១២- តើគេអភិវឌ្ឍនូវផលិតផលថ្មីបានដោយរបៀបណា ?

ចម្លើយ

៧- ការចាត់ថ្នាក់ផលិតផលមានដូចជា​៖

ក- ផលិតផលប្រើប្រាស់

  • ការចាត់ថ្នាក់នៃផលិតផលមានទំនិញងាយរក (មានទំនិញចាំបាច់ទំនិញមួយជាសំណើបន្ទាន់ទំនិញដើរទិញ ទំនិញពិសេស និងទំនិញមិនបានស្វែងរក) ។

ខ- ផលិតផលឧស្សាហកម្ម

  • ផលិតផលឧស្សាហកម្មរួមមានឧបករណ៍មូលធន (ដី ស្រែ សំណង់)
  • ឧបករណ៍ប្រតិបត្តិការ (ម៉ាស៊ីនតូចៗ និងគ្រឿងសង្ហារឹម)
  • សម្ភារៈប្រើប្រាស់ (ក្រដាស ប៊ិច កុំព្យូទ័រ.......)
  • វត្ថុធាតុដើម (លោហធាតុ ប្រេងកាត កៅស៊ូ ម្សៅមី)

៨- ផលិតផលប្រើប្រាស់ គឺជាផលិតផលដែលងាយស្រួលរកដូចជា ត្រី អង្ករ បន្លៃ សាច់ និងផលិតផលមានតម្លៃខ្ពស់ ត្រូវចំណាយពេលក្នុងការជ្រើសរើសហើយជាទំនិញដែលគេជួបជាចៃដន្យ ។

៩- ផលិតផលឧស្សាហកម្ម ជាផលិតផលដែលប្រើប្រាស់ជាឧបករណ៍ប្រតិបត្តិ (សំណង់ និងគ្រឿងបន្លាស់) ។

១០- វដ្តជីវិតរបស់ផលិតផល គឺជារយៈពេលកំណត់​មួយដែលផលិតផលបង្កើតសម្រាប់ទីផ្សារតែមានពេលខ្លី និងរយៈពេលយូរដែលចំណុះទៅនឹងអតិថិជន ។

១១- កត្តាដែលអាចឲ្យផលិតផលថ្មីទទួលបានជោគជ័យ គឺការស្គាល់ច្បាស់ពីទីផ្សារគោលដៅមានទំនាក់ទំនងល្អជាមួួយទីផ្សារគោលដៅ និងការប្រមូលព័ត៌មាននៃចំណាប់អារម្មណ៍អតិថិជនរួមទាំងលក្ខណៈនៃផលិតផលថ្មីក្នុងពេលដំណើរការលើទីផ្សារ ។ ភាពស៊ីចង្វាក់គ្នារវាងគម្រោងផលិតផលថ្មី និងកម្លាំងធនធានរបស់ក្រុមហ៊ុនរួមទាំងការរៀបចំយុទ្ធសាស្រ្តសមស្របទៅនិងបដិបទសង្គមការមានស្ថេរភាពនយោបាយ ។

១២- គេអភិវឌ្ឍនូវផលិតផលថ្មីបានគឺ ៖

  • ផែនការផលិតផលថ្មី ជាគម្រោងគិតទុកជាមុនអំពីការផលិតជំនួសឲ្យផលិតផលចាស់ ។
  • ដំណើរការអភិវឌ្ឍផលិតផលថ្មីបង្កើនការពិនិត្យ ការជ្រើសរើស និងវិភាគការសាកល្បងទីផ្សារ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login