Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វប្បធម៌ទូទៅ ថ្នាក់ទី៩

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង

 

១.តើព្រះរាជាណាចក្រកម្ពុជាមានខេត្តទាំងអស់ចំនួនប៉ុន្មាន? ហើយមានរាជធានីប៉ុន្មាន? ឈ្មោះរាជធានីអ្វី?

២.តើព្រះរាជាណាចក្រកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃ ខែឆ្នាំណា?

៣.ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសនា? តើសព្វថ្ងៃនេះពុទ្ធសករាជទីប៉ុន្មាន?

៤.ក្រោយពីព្រះពុទ្ធត្រាស់ដឹងនូវសម្មោធិញ្ញាណមក តើព្រះអង្គបំពេញពុទ្ធកិច្ចអ្វីខ្លះ? ហើយអស់រយៈពេលប៉ុន្មានព្រះវស្សា?

៥.ច្បាប់ជាអ្វី? សិទ្ធិជាអ្វី? ចូរនិយាយពីព្រំដែនរវាងសិទ្ធិនិងច្បាប់។

៦.រដ្ធជាអ្វី?

 

ចម្លើយ

១.ព្រះរាជាណាចក្រកម្ពុជាមានខេត្តចំនួន ២៣ និងមានរាជធានីចំនួនមួយគឺ រាជធានីភ្នំពេញ។

 

២.ព្រះរាជាណាចក្រកម្ពុជានឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០០៩។

 

៣.ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌា។ សព្វថ្ងៃនេះពុទ្ធសករាជ ២៥៥៣។

 

៤.ក.ក្រោយពីព្រះពុទ្ធត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញណមក ព្រះអង្គបំពេញពុទ្ធកិច្ចចំនួន ៥គឺ៖

  • ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។
  • ពេលរសៀលទ្រង់សំដែងធម្មទេសនាដល់សាធារណៈជន
  • ពេលល្ងាចទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ។
  • ពេលអធ្រាតទ្រង់ដោះស្រាយប្រស្នាពួកទេវតា។
  • ពេលជិតភ្លឺទ្រង់ប្រមើលមើលឧបនិស្ស័យសត្វលោកដែលត្រូវប្រោស។

ខ.ពុទ្ធកិច្ចនេះព្រះអង្គបំពេញអស់រយៈពេល៤៥ព្រះវស្សា។

 

៥.ក.ច្បាប់ជានិយាមកាតព្វកិច្ចរបស់មនុស្សសំរាប់ការពារសិទ្ធិ និង​សេរីភាពដែលធម្មជាតិបានសំអិតសំអាងឡើងដើម្បីជីវិតរស់នៅ។

ខ.សិទ្ធិ តាមទស្សនៈរបស់លោកកង់បានអោយនិយមន័យថាសិទ្ធិជាលក្ខខណ្ឌទាំងអស់ដែលអនុញ្ញាតអោយ សេរីភាពនៃជនម្នាក់ៗស្របជាមួយសេរីភាពនៃជនទាំងអស់។

គ.ព្រំដែននរវាងសិទ្ធិ និងសេរីភាពនៅត្រង់អ្វីដែលមិនបានចែងក្នុងច្បាប់គឺស្ថិតនៅក្នុងសិទ្ធិ។

 

៦.រដ្ធមានន័យថា បុរី ឬ ប្រទេស ឬ នគរ។ រដ្ធត្រូវមាន ជនជាតិ រដ្ធាភិបាល ស្ថាប័នគ្រប់គ្រង។

រដ្ធជារូបភាព ចាត់តាំងនយោបាយជាប្រវត្តិសាស្ត្ររបស់សង្គម។ រដ្ធជាបណ្តុំរវាងអង្គរបី៖

  • នីតិបញ្ញាតិ
  • នីតិប្រតិបត្តិ
  • តុលាការ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login