ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ យើងម្នាក់ៗមានវិធានការដូចតទៅ៖
- ពង្រឹង និងពង្រីកវប្បធម៌របស់ខ្លួនឱ្យបានរឹងមាំតាមរយៈការផ្សព្វផ្សាយ (ការសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍...)។
- ត្រូវចេះរាំងស្កាត់នូវរប្បធម៌បរទេសដែលជឿនលឿននិងចេះកែច្នៃលក្ខណៈបរទេសឱ្យមកជាខ្មែរវិញ។
- ធ្វើការសិក្សា និងការពារនូវវប្បធម៌របស់ខ្លួនឱ្យខ្ជាប់ខ្ជួនក្នុងនោះរួមមាន (ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រពៃណី ទំនៀមទំលាប់...)។
- ខិតខំពង្រីកចំណេះដឹងផ្ទាល់ ផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ឱ្យបានទូលំទូលាយ។
- រក្សាការពារទឹកដី បូរណភាពព្រំដែន និងតម្លៃពូជសាសន៍របស់ខ្លួនឱ្យគង់វង្ស និងប្រកបដោយឧត្តមភាព។
- រក្សាឱ្យបានជាប្រចាំនូវសាមគ្គីភាព និងឯកភាពជាតិ បំបាត់ចោលនូវ “ទស្សនៈអត្មានិយម បក្សពួកនិយម និងគ្រួសារនិយម”។