Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែ វប្បធម៌ទូទៅ ថ្នាក់ទី៩

 ផ្នែកអក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ១៧ ធ្នូ ២០១១

រយៈពេល ២ម៉ោង (១០០ពិន្ទុ)

 

១.ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជាកំណត់យកបាវចនាដែលមានឈ្នោះថា “ជាតិ សាសនា ព្រះមហាក្សត្រ”?

២.តើការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកអ្វីខ្លះចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ?

៣.តើបុណ្យវិសាខបូជាគេប្រារព្ធនៅថ្ងៃណា ? ខែណា? ដើម្បីរំឮកដល់អ្វីខ្លះ?

៤.តើព្រហ្មវិហារធម៌ជាអ្វី? ហើយមានអ្វីខ្លះ? ចូរពន្យល់ចំណុចនីមួយៗ។

៥.ក្នុងនាមប្អូនជាយុវជនជំនាក់ក្រោយ តើប្អូនត្រូវមានកាតព្វកិច្ច និងវិធានការអ្វីខ្លះដើម្បីថែរក្សាការពារនូវអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្ស?

៦.ក្នុងជីវភាពប្រចាំថ្ងៃ តើមិត្តបែបណាដែលយើងគួរសេពគប់ជាមួយ? និងមិនគួរសេពគប់ជាមួយ?

៧.តើបរិស្ថានជាអ្វី? សព្វថ្ងៃនេះមនុស្សបានបង្កឱ្យមានការខូចខាតបរិស្ថានសង្គម និងបរិស្ថានធម្មជាតិដោយគេបានធ្វើអ្វីខ្លះ? ចូរពន្យល់។

៨.ចូរប្អូនរាប់ឈ្មោះខែទាំង១២តាមចន្ទគតិ (តាមលំដាប់ខែទី១...ទី១២)។

៩.តាមប្រពៃណីខ្មែរ តើការសំពះមានប៉ុន្មានបែប? ចូររៀបរាប់និងពន្យល់។

 

ចម្លើយ

១.បានជាព្រះរាជាណាចក្រកម្ពុជាកំណត់យកបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ព្រោះ

  • ជាតិ មានន័យថា មានប្រជាជន មានទឹកដី មានប្រវត្តិសាស្រ្ត មានវប្បធម៌
  • សាសនា មកពីពាក្យសាសនៈ មានន័យថា ពាក្យបណ្តាំ ការអប់រំ ការទូន្មាន។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា គេកំណត់យកព្រះពុទ្ធសាសនារបស់រដ្ធមានចែងនៅក្នុងរដ្ធធម្មនុញ្ញ ឆ្នាំ ១៩៩៣ មាត្រា ៤៣។
  • ព្រះមហាក្សត្រ គឺសំដៅប្រទេសដែលប្រកាន់នូវរបបរាជានិយម។ ប្រទេសដែលមានព្រះមហាក្ស្តត្រគង់ជាម្លប់។

២.ការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកដូចជា៖

ក.ចំពោះខ្លួនឯង

  • ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង...)
  • កើតជម្ងឺ​ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ...)
  • ខាតបង់ទ្រព្យសម្បតិ្ត ខាតបង់ពេលវេលា
  • បាត់បង់ការងារ បាត់បង់កិត្តិយល
  • បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស...

ខ.ចំពោះគ្រួសារ

  • បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
  • បាត់បង់ប្រាក់កាស ខាតពេលវេលា
  • បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
  • បាត់បង់ភាពថ្លៃថ្នូរ កិត្តិយសគ្រួសារ
  • ធ្វើឱ្យគ្រួសារមានការបារម្ភ...

គ.ចំពោះសង្គមជាតិ

  • បាត់បង់ធនធានមនុស្ស
  • បាត់បង់សេចក្តីថ្លៃថ្នូរ
  • កើតមានភាពអណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និងឧក្រិដ្ធផ្សេងៗ)
  • សង្គមគ្មានការរើកចម្រើន
  • សម្បូរក្មេងអានាថា ក្មេងពាល(ក្មេងទំនើង)
  • មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។

៣.បុណ្យវិសាខបូជាតែងតែប្រារព្ធធ្វើនៅថ្ងៃទី ៥កើត ពេញបូរណ៌មី ខែពិសាខ។

បានជារាជរដ្ធាភិបាលកម្ពុជាសំរេចយកថ្ងៃបុណ្យវិសាខបូជាជាថ្ងៃបុណ្យជាតិព្រោះប្រជាពលរដ្ធកម្ពុជាប្រមាណ ៩០%កាន់ពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ (មាត្រា៤៣នៃរដ្ធធម្មនុញ្ញ)

៤.ជាអ្នកកាន់ព្រះពុទ្ធសាសនា ព្រហ្មវិហារធម៌មាន ៤គឺ៖

  • មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី បំណងចង់ឱ្យអ្នកដទៃបានសុខ
  • ករុណា៖ សេចក្តីអាណិត អាសូរ
  • មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែ អ្នកក៏ដោយគេមានទ្រព្យសម្បត្តិធនធាន បុណ្យសក្តិបានប្រកបដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នានីស។
  • ឧបេក្ខា ឬឧបេក្សា៖ ការតាំងចិត្តកណ្តាល ដំណើរមិនលម្អៀងទៅណា។

៥.ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរ យើងម្នាក់ៗមានវិធានការដូចតទៅ៖

  • ពង្រីកវប្បធម៌ខ្លួនឯងឱ្យបានរឹងមាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (វិទ្យុ ទូរទស្សន៍ ការសែត)។
  • ចេះរាំងស្តាត់នូវវប្បធម៌ដែលជឿនលឿន ហើយកែច្នៃវប្បធម៌នោះឱ្យមានលក្ខណៈជាខ្មែរ។
  • ធ្វើការសិក្សានិងការពារវប្បធម៌ខ្លួនឱ្យបានខ្លាំងក្លា។
  • ខិតខំពង្រីកចំណេះដឹងទូទៅ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា ឱ្យបានទូលំទូលាយ។
  • រក្សាការពារទឹកដី ប្រកបដោយឧត្តមភាព។
  • រក្សាឱ្យបានជាប្រចាំនូវសាមគ្គីភាព និងឯកភាពជាតិ បំបាត់ចោលនៅទស្សនៈអាត្មានិយម បក្សពួកនិយម និងគ្រួសារនិយម
  • នាំគ្នាលើកតំកើងភាសា អក្សសាស្ត្រ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ ឱ្យបានខ្លាំងក្លា។

៦.ក.មិត្តល្អមានបួនប្រភេទគួររាប់រក

  • មិត្តមានឧបការៈ គឺមិត្តមានទំនុកបំរុង
  • មិត្តចិត្តមួយថ្លើមមួយ
  • មិត្តណែនាំឱ្យធ្វើល្អ
  • មិត្តមានទឹកចិត្ត

ខ.មិត្តមិនល្អមានបួនប្រភេទគួរចៀសវាង

  • មនុស្សគិតតែខាងពីខាងបាន
  • មនុស្សបានខាងតែនិយាយ
  • មនុស្សអែបអប មនុស្សប៉ិនខាងនិយាយលើបញ្ជោរ និងចាក់ខាងបណ្តោយ
  • មនុស្សនាំទៅរកតែរឿងវិនាស។

៧.បរិស្ថាន ជាអ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃនេះមនុស្សបានធ្វើឱ្យបរិស្ថានដូចជា៖

ក.បរិស្ថានសង្គម

  • បង្កជម្លោះ
  • បង្កើតសង្គ្រាម
  • សាងឧក្រិដ្ធកម្ម (លួច ប្លន់ ការកាប់សម្លាប់ បាញ់ប្រហារ)
  • សាបព្រោះអំពើពុករលួយ
  • ផលិតគ្រឿងញៀន
  • បង្កើតនូវវប្បធម៌ពាលាអាវ៉ែសែ។

ខ.ខូចបរិស្ថានធម្មជាតិ៖

  • បំផ្លាញព្រៃឈើ
  • សម្លាប់សត្វព្រៃ
  • គាស់រំលើងព្រៃធម្មជាតិឱ្យក្លាយទៅជាវាលរាប
  • ប្រមូលគ្នាសង់លំនៅស្ថាននៅតំបន់ប្រព័ន្ធផ្លូវទឹក
  • ចោលកាកសំណល់ក្នុងទឹក
  • នាវា កាណូត តូច ធំ បង្ហូរប្រេង បង្ហៀរកាកសំណល់ទៅក្នុងទឹកធ្វើឱ្យស្លាប់មច្ឆជាតិ។

៨.ឈ្មោះខែទាំង១២តាមចន្ធគតិ (តាមលំដាប់ខែទី១ ទី២ ...ទី១២)

១.មាឃ

២.ផល្គុន

៣.ចេត្រ

៤.ពិសាខ

៥.ជេស្ធ

៦.អាសាឍ

៧.ស្រាពណ៌

៨.ភទ្របទ

៩.អស្សុជ

១០.កត្តិក

១១.មិគសិរ

១២.បុស្ស

៩.តាមប្រពៃណីខ្មែរ ការសំពះមានប្រាំបែប៖

  • សំពះត្រឹមដើមទ្រូង៖ ចំពោះអ្នកមានវ័យ និងឋានៈទាបជាង
  • សំពះត្រឹមបបូរមាត់៖ ចំពោះអ្នកមានវ័យ និងឋានៈខ្ពស់ជាង
  • សំពះត្រឹមច្រមុះ៖ ចំពោះឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ
  • សំពះត្រឹមប្រជុំចិញ្ចើម៖ ចំពោះស្តេច
  • សំពះត្រឹមថ្ថាស៖ ចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login