ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨- អ្វីទៅជាទំនាក់ទំនងរវាងអត្រាប្តូរប្រាក់និងជញ្ជីងទូទាត់ ?
៩- អ្វីទៅជាគណនីចរន្តរ ?
១០- អ្វីទៅជាការផ្គត់ផ្គង់រូបិយវត្ថុ ?
១១- តើតួនាទីអត្រាប្តូរប្រាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមានអ្វីខ្លះ ?
១២- តើផលប៉ះពាល់ទៅលើសេដ្ឋកិច្ចក្រៅប្រទេសមានអ្វីខ្លះ ?
១៣- តើផលប៉ះពាល់ទៅលើសេដ្ឋកិច្ចក្នុងប្រទេសមានអ្វីខ្លះ ?
១៤- អ្វីទៅជាប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ?
១៥- តើប្រព័ន្ធរូបិយវត្ថុអន្តរជាតិមានអ្វីខ្លះ ?
ចម្លើយ
៨- អត្រាប្តូរប្រាក់មានការប្រែប្រួលដោយសារបរិមាណតម្រូវការ និងការផ្គត់ផ្គង់សាច់ប្រាក់ដែលចរាចរណ៍លើទីផ្សារ ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងលើធុរកិច្ចពាណិជ្ជកម្មនិងជញ្ជីងទូទាត់ ។ ជញ្ជីងទូទាត់ជារបាយការណ៍ដែលប្រមូលផ្តុំទិន្នន័យទាំងអស់នៃគណនីចរន្តរនិងគណនីមូលធនរបស់ប្រទេសនៃដំណាក់កាលសារពើពន្ធ ដោយរំលិចសមតុល្យការបរិច្ឆេទ ។
ឧទាហរណ៍ ៖ សហរដ្ឋអាមេរិក បាននាំចេញប្រាក់ដុល្លាសម្រាប់ទីផ្សារបរទេសដើម្បីទូទាត់តម្លៃទំនិញហើយជាមួយគ្នានោះដែរ ការនាំចេញរបស់សហរដ្ឋអាមេរិក បង្កើនឲ្យមានតម្រូវការអត្រាប្តូរប្រាក់បរទេសដើម្បីប្តូរប្រាក់ដុល្លាសម្រាប់ទូទាត់ទំនិញ ។
៩- គណនីចរន្តរ គឺជាផលបូកនៃបញ្ជីពាណិជ្ជកម្ម ជញ្ជីងសេវាប្រាក់ចំណូល (ថ្លៃឈ្នួលផ្លូវអន្តរជាតិ ថ្លៃឈ្នួលធ្វើដំណើរ សេវាកំពុងផែដែលទូទាត់ទៅឲ្យអនិវាសជន) សេវាសាងសង់ (ការទូទាត់ឲ្យអ្នកម៉ៅការទៅតាមគម្រោង) ។ វិនិយោគបរទេសមាននាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច តែវាក៏ជះឥទិ្ធពលទៅលើអត្រាប្តូរប្រាក់ដែរ ដែលមានការប្តូរពីរូបិយប័ណ្ណមួយទៅមួយទៀត ។ ដូចនេះ ជញ្ជីងទូទាត់ ឬសមតុល្យរួម ស្មើនឹងសមតុល្យគណនីចរន្តបូក និងសមតុល្យមូលធន (ការបង្វែវិនិយោគឯកជន) ។
១០- ការផ្គត់ផ្គង់រូបិយវត្ថុ គឺអត្រាប្តូរប្រាក់ក្នុងដំណាក់កាលនីមួយៗអាស្រ័យលើវដ្តធុរកិច្ច ។ បើក្នុងវិស័យសកលភាវូបនីយកម្មសេដ្ឋកិច្ច ប្រសិនណាការនាំចេញរបស់ប្រទេសមួយមានចំនួនកើនឡើងនោះមានន័យថាប្រទេសមួយទៀតត្រូវនាំចូល ។
ឧទាហរណ៍ ៖ ការនាំចូលសម្ភារៈចំណែកឯកំណើនប្រាក់ចំណូលរបស់ពលរដ្ឋនីមួយៗជំរុញឲ្យការនាំចូលទំនិញប្រើប្រាស់កាន់តែខ្លាំងឡើង ។ ក្នុងករណីនេះ អត្រាប្តូរប្រាក់មាននិន្នាការធ្លាក់ចុះ ដោយសារតែមានឱនភាពជញ្ជីងទូទាត់ នឹងនាំមកនូវការកាត់បន្ថយផលិតផលក្នុងស្រុក នឹងកាត់បន្ថយការនាំចូល ។
១១- តួនាទីអត្រាប្តូរប្រាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមានដូចជា ៖
១២- ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចក្រៅប្រទេសមានដូចជា ៖
១៣- ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចក្នុងប្រទេសមានដូចជា ៖
១៤- ប្រព័ន្ធរូបិយវត្ថុអន្តរជាតិ ជាបទបញ្ញត្តិ ឧបករណ៍របៀបរបប និងការចាត់ចែងដើម្បីទូទាត់ថ្លៃអន្តរជាតិ ។
១៥- ប្រព័ន្ធរូបិយវត្ថុអន្តរជាតិមានដូចជា៖