2019-06-24 09:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨- ដូចម្តេចហៅថាការផ្គត់ផ្គង់រូបិយវត្ថុ ?
៩- អ្វីទៅជាតម្រូវការរូបិយវត្ថុ ?
១០- អ្វីទៅជាគោលនយោបាយអត្រាការប្រាក់ ?
១១- តើគុណវិប្បត្តិនៃការប្រើប្រាស់ទុនបម្រុងដែលជះឥទ្ធិពលលើការផ្គត់ផ្គង់រូបិយវត្ថុមានអ្វីខ្លះ ?
១២- តើបុនហិរញ្ញប្បទាននិងបុនអប្បហារជាគ្រឿងលើកទឹកចិត្តធនាគារពាណិជ្ជកម្មក្នុងការផ្តល់ឥណទានតាមមធ្យោបាយអ្វីខ្លះយ៉ាង ?
១៣- តើលំហូររូបិយវត្ថុក្នុងសេដ្ឋកិច្ចបើកចំហកើតឡើងដោយសារអ្វី ?
១៤- តើយន្តការកំណត់អត្រាប្តូរប្រាក់មានកត្តាអ្វីខ្លះ ?
ចម្លើយ
៨- ការផ្គត់ផ្គង់រូបិយវត្ថុ គឺជាបរិមាណរូបិយវត្ថុសរុប (ការគរទុក) ដែលមានក្នុងសេដ្ឋកិច្ចនៅដំណាក់ណាមួយចាប់បាច់ ។ រូបិយវត្ថុមានប្រភេទជាមូលប្បទានប័ត្រ (រូបិយវត្ថុកម្ពស់) ។
៩- តម្រូវការរូបិយវត្ថុ ជាចំណង់ក្នុងការទុកដាក់រូបិយវត្ថុសម្រាប់ប្រើប្រាស់ក្នុងទម្រង់ជាក្រដាសប្រាក់ឬបញ្ជីធនាគារដែលត្រូវបានការប្រាក់ ពីព្រោះតម្រូវការរូបិយវត្ថុគរទុកនូវតម្លៃ ដើម្បីធ្វើចរាចរណ៍ ។
១០- គោលនយោបាយអត្រាការប្រាក់ ជាភាវូបនីយកម្មសេដ្ឋកិច្ចនិងគោលដៅអភិវឌ្ឍន៍គោលនយោបាយហិរញ្ញវត្ថុដែលប្រព្រឹត្តជាមួយគ្នា (អន្តរការី) រវាងអ្នកសន្សំ និងវិនិយោគិន ។
១១- គុណវិប្បត្តិនៃការប្រើប្រាស់ទុនបម្រុងដែលជះឥទ្ធិពលលើការផ្គត់ផ្គង់រូបិយវត្ថុមានដូចជា ៖
១២- បុនហិរញ្ញប្បទាននិងបុនអប្បហារជាគ្រឿងលើកទឹកចិត្តធនាគារពាណិជ្ជកម្មក្នុងការផ្តល់ឥណទានតាមមធ្យោបាយ២យ៉ាងគឺ ៖
១៣- លំហូររូបិយវត្ថុក្នុងសេដ្ឋកិច្ចបើកចំហកើតឡើងដោយសារការឲ្យសហគ្រាសខ្ចីមូលធនពីបរទេសដោយសេរី ។ គោលនយោបាយរូបិយវត្ថុក្នុងស្រុកបង្កើតមានអតិផរណា ត្រូវមានការទូទាត់អត្រាប្តូរប្រាក់ដើម្បីរក្សារលំនឹងថ្លៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រទេស ។ ពាក់ព័ន្ធជាពិសេសនោះគឺប្រទេសដែលបានបើកគណនីមូលធនក្នុងបរិមាណដ៏ច្រើនដែលតម្រូវការរូបិយប័ណ្ណបរទេស ។
១៤- យន្តការកំណត់អត្រាប្តូរប្រាក់មានកត្តាដូចជា ៖