Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីទៅជាអត្រាប្តូរប្រាក់ ?

២- អ្វីទៅជាទ្រឹស្តីសមមូលនៃកម្លាំងទិញ ?

៣- តើទ្រឹស្តីរូបិយវត្ថុកំណត់អត្រាប្តូរប្រាក់មានអ្វីខ្លះ ?

៤- អ្វីទៅជាសមតុល្យទ្រព្យសម្បត្តិ ?

៥- តើអ្វីទៅជាទីផ្សាររូបិយប័ណ្ណ ?

៦- ដូចម្តេចហៅថាជញ្ជីងទូទាត់និងអត្រាការប្រាក់ ?

៧- តើគណនីមានអ្វីខ្លះ ?

ចម្លើយ

១- អត្រាប្តូរប្រាក់ ជាអត្រាប្តូរប្រាក់របស់ប្រទេសមួយបង្ហាញពីតម្លៃរូបិយវត្ថុប្រទេសនោះធៀបនិងរូបិយប័ណ្ណបរទេសបង្ហាញឲ្យដឹង និងមួយឯកតារូបិយវត្ថុមានតម្លៃស្មើនឹងប៉ុន្មានបើធៀបនឹងរូបិយប័ណ្ណក្នុងស្រុក ។ បើតម្លៃនាំចូលលើសតម្លៃនាំចេញអត្រាប្តូរប្រាក់និងកើនឡើង (ប្រាក់ហើម) ពេលប្រាក់ក្នុងស្រុកហើមនោះធ្វើឲ្យថ្លៃទំនិញនាំចេញកាន់តែចុះថោកសម្រាប់ការលក់នៅបរទេស ចំណែកឯទំនិញនាំចេញវិញកាន់តែថ្លៃ ។

២- ទ្រឹស្តីសមមូលនៃកម្លាំងទិញ គឺជាអំពីលំនឹងអត្រាប្តូរប្រាក់រយៈពេលវែងដោយធៀបលើកម្រិតនៃថ្លៃរបស់ប្រទេសពីរ ។ បើប្រទេសអាមេរិកលក់ប្រេងមួយលីត្រ១ដុល្លា នោះនៅប្រទេសខ្មែរគឺលក់តាមអត្រាប្តូរប្រាក់១ដុល្លាស្មើរ ៤,០០០រៀល/១ដុល្លា ។

៣- ទ្រឹស្តីរូបិយវត្ថុកំណត់អត្រាប្តូរប្រាក់មានដូចជា​៖

  • ការប្រៀបធៀបតម្លៃរូបិយវត្ថុប្រទេសពីរ
  • អត្រាប្តូរប្រាក់ត្រូវធៀបនឹងឥទ្ធិពលនៃការនាំចេញនាំចូល
  • អត្រាប្តូរប្រាក់កើនឡើងនោះធ្វើឲ្យលុយក្នុងស្រុកធ្លាក់ចុះ
  • កំណត់បរិមាណនៃតម្រូវការផ្គត់ផ្គង់សាច់ប្រាក់
  • ប្រតិបត្តិការសាច់ប្រាក់ផ្គត់ផ្គង់រយៈពេលវែង
  • កំណត់តម្លៃទំនិញទូទៅនឹងអត្រាប្តូរប្រាក់

៤- សមតុល្យទ្រព្យសម្បត្តិ ជាការកំណត់នៅអត្រាប្តូរប្រាក់តាមការផ្គត់ផ្គង់សាច់ប្រាក់ក្នុងប្រទេសកើនឡើងធ្វើឲ្យអត្រាការប្រាក់ធ្លាក់ចុះ នោះនាំតម្រូវការរូបិយប័ណ្ណក្នុងប្រទេសពុំសូវមាន បែជាទៅចាប់យករូបិយវ​ត្ថុអន្តរជាតិឬបរទេសវិញ ។

នោះនឹងនាំឲ្យជញ្ជីងពាណិជ្ជកម្មមានលក្ខណៈវិជ្ជមាន ហើយអត្រាការប្រាក់ធ្លាក់ចុះ ។

៥- ទីផ្សាររូបិយប័ណ្ណ ជាទីផ្សារបុគ្គល ក្រុមហ៊ុន ធនាគារទិញនិងលក់នូវរូបិយប័ណ្ណ ។ ដើម្បីបានរូបិយប័ណ្ណក្រុមហ៊ុនត្រូវទៅទិញនៅតាមធនាគារពាណិជ្ជកម្ម និងកន្លែងប្តូរប្រាក់ឯកជន ហើយអត្រាប្តូរប្រាក់ត្រូវតែប្រែប្រួល ។ ដើម្បីធ្វើឲ្យបរិមាណតម្រូវការ និងការផ្គត់ផ្គង់រូបិយប័ណ្ណមានតុល្យភាពនិងគ្នា ដែលមិនមានបម្រែបម្រួលនោះធនាគារពាណិជ្ជកម្មត្រូវខ្ចីលុយពីធនាគារកណ្តាលវិញ ។

៦- អត្រាការប្រាក់ គឺជាតម្លៃរបស់រូបិយប័ណ្ណមួយធៀបទៅនិងរូបិយប័ណ្ណប្រទេសដ៏ទៃទៀត ។ ជញ្ជីងទូទាត់ជាអត្រាសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសមួយលើទំនិញសេវានិងទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនិងពិភពលោក ។

ឧទាហរណ៍ ៖ ក្នុងការទំនាក់ទំនងពាណិជ្ជកម្មអាមេរិកជាមួយនិងជប៉ុន ប្រសិនបើអត្រាប្តូរប្រាក់យ៉េនធៀបទៅនិងដុល្លាកើនឡើង នោះជប៉ុននឹងកាត់បន្ថយការនាំចូលទំនិញពីសហរដ្ឋអាមេរិក និងបង្កើនការនាំចេញទៅសហរដ្ឋអាមេរិកវិញ ។  

៧- គណនីរួមានគណនីទំនិញដូចជា ៖

  • គណនីសេវា ជាសកម្មភាព ជាប់ពាក់ព័ន្ធពាណិជ្ជកម្ម និងសេវាធ្វើប្រតិបត្តិការជាមួយបរទេស ទេសចរណ៍ សូយសារថ្លៃដើមប្រតិបត្តិការ ចំណាយធានារ៉ាប់រង ។
  • គណនីចំណូល វិនិយោគ គឺជាការវិនិយោគរបស់សហគ្រាសធ្វើប្រតិបត្តិការជាមួយបរទេស ។
  • គណនីផ្ទេរឧបតោភាគី គឺជាការផ្តល់របស់ភាគីមួយទៅភាគីមួយទៀត (អំណាច សោធននិវត្តន៍) ។

ឧទាហរណ៍ ៖ មានអាណិកជនខ្មែរម្នាក់នៅសហរដ្ឋអាមេរិកផ្ញើប្រាក់មកឲ្យគ្រួសាររបស់ខ្លួននៅកម្ពុជានោះជាការផ្ទេរ ឧបតោភាគី ពោលគឺជញ្ជីងទូទាត់របស់សហរដ្ឋអាមេរិកកត់ត្រាលំហូរចេញនៃមូលធនដោយពុំមានទទួលអ្វីជាសងទូទាត់ឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login