រៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍន៍របស់មនុស្សគឺ៖
សិទ្ធិដើម្បីមានចំណេះដឹង
យោងតាមមាត្រា ២៦ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សបានបែងចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ។
សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញមតិដោយសេរី
- សិទ្ធិប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមន៍ដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
- សិទ្ធិមានលទ្ធភាពស្មើគ្នា ចំពោះសេវាកម្មសាធារណៈ
សិទ្ធិសេដ្ឋកិច្ខ សង្គម និងវប្បធម៌
- សិទ្ធិមានការងារធ្វើ
- សិទ្ធិជ្រើសរើសការងារ
- សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
- សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ
- សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
- សិទ្ធិបង្កើតគ្រួសារ
- សិទ្ធិមានសន្តិសុខសង្គម
- សិទ្ធិមានការងារធានារ៉ាប់រ៉ង់ ។