ភាគផ្សំនៃគោលបញ្ញត្តិម៉ាឃីធីងមានដូចជា៖
- ការកំណត់តម្រូវការអតិថិជន (Identify needs of customers) ជាដំបូងអង្គភាពអាជីវកម្មត្រូវតែកំណត់ និងរកឲ្យឃើញនូវអ្វីដែលអតិថិជនត្រូវការ និងបែរឆ្ពោះទៅរកអតិថិជនជុំវិញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។
- បង្កើត និងលក់ផលិតផល/សេវាកម្ម (Develop and market products or services) វាជាដំណើរការទីពីរបន្ទាប់ពីយល់ដឹងពីតម្រូវការជាក់លាក់ អង្គភាពត្រូវធ្វើការផលិតស្របតាមតម្រូវការនោះ ហើយយកផលិតផលទាំងនោះឲ្យជួបជាមួយនិងតម្រូវការអតិថិជន ។
- ប្រតិបត្តិការរកប្រាក់ចំណេញ (Operate a business profitability) អង្គភាគអាជីវកម្មត្រូវតែមានលទ្ធភាពដើម្បីរកប្រាក់ចំណេញឲ្យបានយូរអង្វែង នេះជាគោលដៅចំបងរបស់អង្គភាព ។