អាកប្បកិរិយាមានភាគផ្សំបីគឺ ៖
- សមាសភាពនៃភាពមានឥទ្ធិពល សំដៅដល់ការចាប់អារម្មណ៍ទូទៅ ឬការរំភើបចិត្តរបស់បុគ្គលចំពោះកម្មវត្ថុអ្វីមួយ ។ ទាំងនេះគឺជាការចាប់អារម្មណ៍របស់អ្នកធ្វើអំពើ អំពីផលិតផល ឬក្រុមហ៊ុន។
- សមាសភាពនៃការយល់ដឹង តំណាងឲ្យការដឹង ឬចំណេះដឹងរបស់នរណាម្នាក់អំពីកម្មវត្ថុអ្វីមួយ ។ នេះគឺជាបង្គុំនៃភាពពិតប្រាកដមួយដែលមនុស្សដឹង ឬយ៉ាងហោចណាស់គេបានគិតថាគេដឹង ដូចជាថាតើផលិតផលបានដំណើរការយ៉ាងណា ទំហំ ឬពណ៌របស់ផលិតផលមួយ ឬកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនណាមួយ ។
- សមាសភាគនៃឥរិយាបថ សំដៅទៅដល់បំណងទិញ និងឥរិយាបថនៃការសង្ឃឹម ។ សមាសភាគនេះសំដៅទៅដល់ចំណូលចិត្តចំពោះសកម្មភាព ។ នេះគឺតើមនុស្សធ្វើសកម្មភាពយ៉ាងដូចម្តេចខ្លះ ។ តើអ្នកទិញផលិតផលឬទេ ? តើអ្នកសរសេរសំបុត្រប្រឆាំងនឹងក្រុមហ៊ុនឬទេ ? តើអ្នកក្លាយជាឈឺឬទេ នៅពេលដែលអ្នកគិតអំពីរសជាតិនៃផលិតផល?
ការវាស់វែងអាកប្បកិរិយាមានសារៈសំខាន់ចំពោះអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងមា៉ឃីធីង ជាច្រើនបានប្រកាន់នូវការជឿជាក់ក្នុងអព្ភត្តរញាណថាការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ឬអតិថិជនមានសង្ឃឹមចំពោះផលិតផលមួយ គឺជាគោលដៅសំខាន់របស់ម៉ាឃីធីង ។ នៅកម្រិតបុគ្គលនេះគឺជាបញ្ហាស្មុគស្មាញតែទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរសរុបនៃអាកប្បកិរិយាបានបង្ហាញក្នុងទំនាក់ទំនងនឹងការផ្លាស់ប្តូរសរុបនៃការលក់ ។ ដោយសារការប្តូរអាកប្បកិរិយាសំដែងតួនាទីធំធេងក្នុងយុទ្ធសាស្រ្តម៉ាឃីធីង ការវាស់វែងអាកប្បកិរិយាគឺជាការងារសំខាន់ ។