ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាគមម៉ាឃីធីងអាមេរិក ដែលតំណាងឲ្យអ្នកដែលមានជំនាញវិជ្ជាជីវៈខាងម៉ាឃីធីង បានឲ្យនិយមន័យទៅលើម៉ាឃីធីងថា វាជាដំណើរការនៃការរៀបចំផែនការ និងការប្រតិបត្តិនូវទស្សនាទាន ឬគោលគំនិត ការកំណត់ថ្លៃ ការជំរុញផ្សព្វផ្សាយ និងការបែងចែកនៃគំនិត ទំនិញ និងសេវា ដើម្បីបង្កើតនូវការដោះដូរដែលនិឹងបំពេញគោលបំណងរបស់បុគ្គលនិងអង្គភាព ។ និយមន័យបានសង្កត់ថា ម៉ាឃីធីងជាតម្រូវការផ្នែកអាជីវកម្ម ដើម្បីធ្វើឲ្យមានការចងចាំក្នុងគំនិតនៃទំនិញ និងសេវា ហើយបន្ទាប់មកធ្វើការអភិវឌ្ឍវា ។ ផ្សេងពីនេះទៀត អ្នកប្រតិបត្តិម៉ាឃីធីងទាំងឡាយត្រូវតែមានគំនិតក្នុងការផលិតនូវផលិតផលណាដែលនឹងអាចត្រូវបាននាំចូលទៅក្នុងទីផ្សារ ហើយត្រូវបានទិញដោយអតិថិជន ។ ការកំណត់ថ្លៃ ការជំរុញផ្សព្វផ្សាយ និងការបែងចែកផលិតផល ជួយនាំឲ្យអ្នកប្រតិបត្តិម៉ាឃីធីង ឬក្រុមហ៊ុន ស្ថិតនៅជាមួយនឹងអ្នកទិញ ឬអតិថិជន ។ ម៉ាឃីធីងដែលមានប្រសិទ្ធភាព គឺមានការពាក់ព័ន្ធទៅនឹងការបង្កើតនូវការដោះដូររវាង Marketers និង Buyers ដូច្នេះមានន័យថា ភាគីទាំងពីរបានបំពេញចិត្តគ្នាទៅវិញទៅមក ។ ភាគីនីមួយៗត្រូវតែទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ។ ការទទួលបានចំណូលពីការលក់ គឺបំពេញចិត្តគោលបំណងរបស់ Marketers ។ ផលិតផល ដូចជាទំនិញ សេវា ឬគំនិត គឺជាការបំពេញចិត្តនូវតម្រូវការរបស់អតិថិជន ។