Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-28 13:33

ជាទូទៅគ្រប់សៀវភៅម៉ាឃីធិង គឺគេសិក្សាពីគោលការណ៍ 4 P’s ឬហៅថា Marketing Mix រួមមាន ១. Product ( ផលិតផល ឬសេវាកម្ម​) 2。Price ( ការកំណត់ថ្លៃនៅលើទីផ្សារ ) 3.Place ( ច្រកបែងចែកផលិតផល រសេវាកម្មទៅតាមទីតាំងដេលនៅក្បែងអតិថិជន ដោយធ្វើការលក់ផ្ទាល់ លក់រាយ ឬលក់ដុំ ) 4. Promotion ( ការផ្សព្វផ្សាយ ឬបំផុសបំផុល ) ។ នៅក្នុងចំណុចទី៤នេះ ត្រូវបានអ្នកម៉ាឃីធិងប្រើប្រយុទ្ធ Promotion Mix ដើម្បីបង្កើនការផ្សព្វផ្សាយ ។ ៤ ចំណុចនេះរួមមាន ៤.១ Advertising ( ការផ្សព្វផ្សាយពាណិជ្ជកម្ម ឧ. វិទ្យុ , ទូរទស្សន៍,ផ្ទាំងប៉ាណូ... ) ៤.២ Personal Selling ( បុគ្គលិកផ្នែកលក់របស់អង្គភាព ) 4.3 Sale Promotion ( លក់បណ្តើរផ្សព្វផ្សាយបណ្តើរ គឹនៅពេលផ្សព្វផ្សាយមានទំនិញនៅនិងកន្លែងផ្សព្វផ្សាយ ឧ. ការតាំងពិព័រណ៍,ប្រគុំតន្រ្តី,....) 4.4 Pubilc Relation ( ទំនាក់ទំនងសាធារណៈ គឹអង្គភាពផ្តល់ទៅឲ្យសាធារណៈ ឬធ្វើកិច្ចការដើម្បីសាធារណៈ ដូចជា៖​ ធ្វើបង់ឲ្យអង្គុយ ជួយមន្ទីរពេទ្យគន្ទបុប្ផា កាកបាទក្រហម... ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនរបស់គេ ) ។ ទាំងនេះជាសេក្តីពន្យល់ពីមូលដ្ឋានហគ្រឹះម៉ាឃីធិង របស់លោកសាស្រ្តាចារ្យ អៀម សំអឿន នៃសាកលវិទ្យាល័យស្វាយរៀង ។

       បន្ថែមពីនេះ លោកសាស្រ្តាចារ្យបានពន្យល់ពីរចំណុចថ្មីៗបន្ថែមទៀត ដែលអ្នកម៉ាឃីធីងត្រូវតែប្រើដើម្បីប្រកួតប្រជែងនៅលើទូផ្សារ ឲ្យកាន់តែមានប្រសិទ្ធិភាព គឹ ៤.៥ Direct Marketing ( អ្នកលក់ប្រើយុទ្ធសាស្រ្តផ្ញើរសារ ( SMS ) ឬទូរស័ព្ទផ្ទាល់ទៅកាន់អតិថិជន រក៏សុំជួបផ្ទាល់ដើម្បីបង្ហាញពីទំនិញ និងសេវាកម្មរបស់ពួកគេ ) ។ និងទី ៤.៦ Internet Marketing ( ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតដូចជា៖ គេទំព័រ ហ្វេសប៊ុក ... ) ។ សរុបមកមធ្យោបាយផ្សព្វផ្សាយ ៤ចំណុចនៅក្នុង  Promotion Mix ខាងលើគេហៅថា សមាណរកម្មនៃការទំនាក់ទំនងម៉ាឃីធិង ( IMC ) គឹអ្នកម៉ាឃីធីងខំប្រឹងទំនាក់ទំនង ផ្សព្វផ្សាយ ពន្យល់ បញ្ចុះបញ្ចូលឲ្យគេដឹង ស្គាល់ និងជឿទុកចិត្តលើផលិតផលរបស់អង្គភាព ដើម្បីឲ្យអតិថិជនទំនិញផលិតផល ឬសេវាកម្ម ។

នៅក្នុងសៀវភៅជំនាន់ថ្មី មានទស្សនទានម៉ាឃីធីងមួយចំនួនបានបន្ថែមយុទ្ធសាស្រ្តម៉ាឃីធិងឬគោលការណ៍ម៉ាឃីធីងបីចំណុចទៀតពោលគឺ 4P’s ទៅ P’7 ។ បីចំណុចថ្មីនោះគឺផ្តោតទៅលើការផ្តល់សេវាកម្មរបស់អ្នកលក់ រួមមាន៖ ៥. People ( ការផ្តល់សេវាកម្មរបស់អ្នកលក់ល្អ ឬមិនល្អ  ) 6. Process ( ដំណើរការនៃការផ្តល់សេវាកម្មរបស់អ្នកលក់លឿន​ ឬក៏យឺត) 7. Physical Environment ( បរិយាកាសរូបសាស្រ្តគឹការតុបតែងហាងឲ្យបានស្អាត ល្អ កន្លែងមានខ្យល់បរិសុទ្ធ ឬមិនមាន ) ។ នេះជាសេចក្តីពន្យល់ បញ្ជាក់របស់សាស្រ្តាចារ្យជំនាញម៉ាឃីធីង វ័យ ៣៦ឆ្នាំ អៀម សំអឿន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login