Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-15 09:43

ការសម្រេចចិត្តនិងដំណើររបស់វាប្រែប្រួលដោយឡែកៗ យោងទៅតាមតម្រូវការនៃអ្នកទិញផលិតផល និងស្ថានភាពនៃការទិញ ។ ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ត្រូវបានចាត់ថ្នាក់ជាលក្ខណៈវិនិច្ឆ័យបីយ៉ាងធំៗគឺ ៖

  • ឥរិយាបថឆ្លើយតបដដែលៗ ពាក់ព័ន្ធដល់ការទិញផលិតផលដោយមិនមានការគិតគូរច្រើន ។ ឥរិយាបថប្រភេទនេះ គឺអតិថិជនធ្វើសេចក្តីសម្រេចសឹងតែដោយស្វ័យប្រវត្តិ ពីព្រោះគេបានផ្សារភ្ជាប់ជាមួយការសម្រេចចិត្តទិញផលិតផលដដែលនេះច្រើនដងរួចមកហើយ ។
  • ការធ្វើសេចក្តីសម្រេចចិត្តមានព្រំដែន គឺត្រូវបានអនុវត្តដោយអ្នកប្រើប្រាស់ ពេលគេបានស្គាល់និងមានបទពិសោធន៍ក្នុងការទិញផលិតផលណានោះខ្លះហើយ ។ ការនេះកើតឡើងពេលដែលមានផលិតផលថ្មីមួយ ឧទ្ទេសនាមចំពោះអតិថិជនស្រដៀងនិងផលិតផលដែលអ្នកប្រើប្រាស់ធ្លាប់ទិញ ។ ព័ត៌មាននិងការវាយតម្លៃបន្ថែមចំពោះផលិតផលថ្មីនេះ គឺសំខាន់បំផុតមុនពេលជ្រើសរើសយក និងសម្រេចចិត្តទិញ ។
  • ការសម្រេចចិត្តធំទូលាយ គឺជាស្ថានភាពនៃការទិញដែលការសម្រេចចិត្តពាក់ព័ន្ធដល់ភាពមានថ្លៃខ្ពស់ មិនបានស្គាល់ពីមុន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login