ដើម្បីឪ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ៖
- កំណត់បញ្ញាឪ្យបានច្បាស់លាស់ លើឡើងឪ្យបានច្បាស់លាស់អំពីបញ្ហាដែលទាមទារឪ្យធ្វើការសម្រេចចិត្ត។
- ពិចារណារកវិធីដោះស្រាយឪ្យច្រើន សរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឪ្យបានច្រើននិងធ្វើការ សម្រេចចិត្តឪ្យសមស្រប។
- ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឪ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
- ពិចារណាទៅលើតម្លៃ តម្លៃខ្លះបានមកពីការបណ្ដុះបណ្ដាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្ដីនិងសង្គមជាតិ
- ពិចារណាលើឥទ្ធិពលប៉ះពាល់ដល់អ្នកដទៃ ការសម្រេចចិត្តរបស់យើងអាចប៉ះពាល់ដល់មនុស្សច្រើនដូចជា ម្ដាយ ឪពុក បងប្អូនប្រុស្រី សាច់ញាតិ មិត្តភក្ដី និងអ្នកដទៃ
- ជ្រើសរើសវិធីដោះស្រាយមួយ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេបំផុតតាមរយៈចំណេះដឹងតម្លៃ សីលធម៌ ទស្សនៈសាសនា គោលដៅបច្ចុប្បន្ន គោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្ដីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ។