ក.ពន្យល់ពាក្យ
- សុចរិតយុត្តិធម៌៖ ទៀងត្រង់ ត្រឹមត្រូវ មិនប្រព្រឹត្តខុស និងគន្លងច្បាប់វិន័យ។
- លទ្ធិប្រជាធិបតេយ្យ៖ ជារបបគ្រប់គ្រងដោយប្រជាពលរដ្ឋ គឺមានន័យថា របបមួយដែលអ្នកដឹកនាំកើតចេញពី ឆន្ធៈរបស់ប្រជារាស្ត្រ គឺស្របតាមរាស្រផង ស្របតាមច្បាប់ផង ពោលគឺជារបបដែលប្រជាជនធ្វើជាម្ចាស់លើវាសនារបស់ប្រទេសជាតិ។
- នីតិរដ្ឋ៖ រដ្ឋ ឬប្រទេសដែលប្រកាន់យកច្បាប់ជាតិ ឬធ្វើជាត្រីវិស័យសម្រាប់ដំណើរការអភិវឌ្ឃប្រទេសជាតិ។
ន័យម៉្យាងទៀត នីតិរដ្ឋ មកពីពាក្យ នីតី + រដ្ឋ។
- នីតី មាន័យថា ច្បាប់ នយោបាយជាគ្រឿងណែនាំ បែបផែន
- រដ្ឋ មានន័យថា ដែនប្រទេស...។ ដូចនេះនីតិរដ្ឋមានន័យថា ប្រទេសដែលមានច្បាប់
ខ.ខ្លឹមសារនីតិរដ្ឋ
- នីតិរដ្ឋជារដ្ឋ ឬនគរដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ មានសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យប្រកដោយ គតិយុត្តិ គឺគោរព ច្បាប់ អនុវត្តន៍ ច្បាប់ត្រូវមានប្រសិទ្ធភាព។
គ.ដើម្បីកសាងនីតិរដ្ឋនៅកម្ពុជា ត្រូវមានលក្ខខណ្ឌចាំបាច់មួយចំនួនដូចខាងក្រោម៖
- មានច្បាប់នៅក្រោមច្បាប់ និងអនុវត្តន៍ច្បាប់ត្រូវមានគោលការណ៍នៃការកសាងច្បាប់ឱ្យបានសមស្របទៅតាមការវិត្ត របស់សង្គមពោលគឺជា ច្បាប់ដែលបង្កើតឡើងទៅតាមតម្រូវការចាំបាច់នៃការគ្រប់គ្រងរដ្ឋ។
- ប្រើប្រាស់ច្បាប់ផ្ទៃក្នុងមួយប្រកបដោយឧត្តមភាព និងមានលក្ខណៈស្របតាមច្បាប់អន្តរជាតិ។
- ការអនុវត្តរាល់កិច្ចការប្រកបដោយគតិយុត្តិ និងសមត្ថភាព គឺបុគ្គលគ្រប់រូបត្រូវចំណុះនៅក្រោមច្បាប់តែមានករណីលើកលែងក្នុងកាលៈទេសៈពិសេស។
- មានប្រព័ន្ធនៃការទទួលខុសត្រូវច្បាស់លាស់គឺមានគោលការណ៍ មានអ្នកទទួលខុសត្រូវផ្នែកនីតិបញ្ញាតិ្ត នីតិប្រតិបត្តិ តុលាការ និងគោលការណ៍ឯកជន។
- មានប្រព័ន្ធយុត្តិធម៌ជាក់លាក់ត្រឹមត្រូគឺជាប្រព័ន្ធតុលាការមួយដែលឯករាជ និងប្រកាន់ខ្ជាប់នូវសច្ចធម៌