2019-07-22 01:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ ?
២. តើសរីរាង្គបន្តពូជឈ្មោល និងសរីរាង្គបន្តពូជញីចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?
៣. តើលក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម មានអ្វីខ្លះ ?
៤. ចូរពណ៌នាដោយខ្លីៗ ពីការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម ( ពីដំណើរលំអង ដល់ការពង្រាយគ្រាប់ ) ។
៥. តើគេចែកអង់ស្យូស្ពែមជាប៉ុន្មានថ្នាក់ ? ដោយផ្អែកលើអ្វីថ្នាក់ទាំងនោះមានអ្វីខ្លះ ?
ចម្លើយ
១. ផ្នែកផ្សេងៗរបស់ផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសរញី និងកញ្ចុំកេសសរឈ្មោល ។
២. សរីរាង្គបន្តពូជឈ្មោលគឺជា កេសរឈ្មោល មាន២ផ្នែកគឺ ទងកេសរឈ្មោល និងប្លោកលំអងដែលផ្ទុកគ្រាប់លំអង ។
សរីរាង្គបន្តពូជញីគឹជា កេសរញី មាន៣ផ្នែកគឺ ស្ទិចម៉ាត កេសរញី និងអូវែ ដែលផ្ទុកអូវុល ( មួយ ឬច្រើន ) ។
៣. លក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម គឹ ផ្កាជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក ( ឬ គ្រាប់ស្ថិយនៅក្នុងផ្លែ ) ។
៤. ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ ។ អូវុលស្ថិតនៅក្នុងអូវែ ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤ ។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូស៊្វែ១ និងណ្វៃយ៉ូប៉ូលែ១ ។ នៅពេលគ្រាប់លំអងធ្លាក់លើស្ទិចម៉ាត វាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលក្នុងកេសរញីរហូតដល់អូវុល ។ ការបង្កកំណើតក៏កើតមានឡើង ដោយបង្កើតបានស៊ីកូតដែលលូតលាស់ទៅជាអំប្រ៊ីយ៉ុង ។ នៅលើលក្ខខណ្ឌសមស្រប អំប្រ៊ីយ៉ុងលូតលាស់ទៅជារុក្ខជាតិថ្មីមួយ ។
៥. គេចែកអង់ស្យូស្ពែម ជា២ផ្នែកដោយផ្អែកលើចំនួនកូទីលេដុងរបស់គ្រាប់ ។ ថ្នាក់ទាំងពីរនោះគឹ រុក្ខជាតិម៉ូណូកូទីលេដូន ដែលមានកូទីលេដុងមួយ និងរុក្ខជាតិឌីកូទីលេដូន ដែលមានកូទីលេដុងពីរ ។