សំនួរ
១. ចូរបង្ហាញពីស្នាដៃផ្នែកនគរូបនីយកម្មសំខាន់ៗក្នុងសម័យសង្គមរាស្រ្តនិយម ។
២. ចូរបង្ហាញពីស្នាដៃផ្នែកនគរូបនីយកម្មរបស់ខ្មែរតាមសម័យកាលនីមួយៗ ។
៣. ហេតុអ្វីបានជាគេចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លង ?
៤. តើជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគឈ្មោះអ្វី ?
៥. ចូរកំណត់ន័យនៃពាក្យ « សេវាសង្គម » និង « សេវាមូលដ្ឋាន » ។
ចម្លើយ
១. ស្នាដៃផ្នែកនគរូបនីយកម្មសំខាន់ៗ ក្នុងសម័យសង្គមរាស្រ្តនិយមមានដូចជា៖
- ការសាងសង់សង្កាត់លំនៅឋាននៅទីក្រុងភ្នំពេញ
- សំណងវិមានឯករាជ្យ
- ស្ពានព្រះមុនីវង្ស ( បច្ចុប្បន្នហៅថា ស្ពានមុនីវង្សចាស់ )
- ស្ពានជ្រោយចង្វារ
- ផ្លូវជាតិលេខ៤
- លំនៅឋានសម្រាប់ជនក្រីក្រតាមបណ្តោយផ្លូវជាតិលេខ ៤...។
២. បង្ហាញពីស្នាដៃផ្នែកនគររូបនីយកម្មរបស់ខ្មែរតាមសម័យកាលនីមួយៗ ។
- ខ្មែរជំនាន់ដើមៈ រស់នៅជាក្រុម សង់ផ្ទះលើជន្ទល់ខ្ពស់ផុតពីដី ។ ខ្មែរមានកំពង់ផែទន្លេព្រមទាំងផែសមុទ្រផងដែរ ( កំពង់ផែសំពៅអូកែ កម្ពុជា ) សម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ។
- សម័យចេនឡាៈ មានភវបុរៈ និងឦសានបុរៈជារាជធានី ។
- សម័យអាណាចក្រភ្នំៈ មានវ្យាធបុរៈជារាជធានី ។
- នៅសម័យអង្គរៈ ទីក្រុងអង្គរដ៏ស្រស់បវរប្រកបដោយស្នាដៃស្ថាបត្យកម្មគ្មានពីរលើលោក នាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា មានប្រជាជនប្រមាណជាងមួយលាននាក់ ( តាមការប៉ាន់ស្មាន ) ហើយដែលប្រជាជនទូទៅចក្រភពខ្មែរមានប្រហែលដប់លាននាក់ជាស្រេចទៅនាពេលនោះ ។
- សម័យលង្វែកៈ មានស្នាដៃផ្នែកនគរូបនីយកម្មដែលគយរឲ្យស្ញប់ស្ញែងមួយទៀតរបស់ដូនតាយើងគឺការកសាងទីក្រុងលង្វែកដែលមានគុម្ពឬស្សីជាកំពែងការពារក៏រឹងមាំ ។
- រាជធានីចតុមុខ ដែលកសាងឡើងដោយព្រះបាទពញាយ៉ាត ក៏ជាស្នាដៃផ្នែកនគររូបនីយកម្មមួយទៀតយ៉ាងសំខាន់ គ្រងមានទីតាំងល្អ គឺស្ថិតនៅលើទីប្រសព្វនៃទន្លេទាំងបួនដែលកម្រមានក្នុងលោក ។
៣. បានជាចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លង ព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសដែកគោលញីខាំ គឺពេលមូលដែកគោលញីខាំបិតយកឈាមអ្នកផ្នត់មេរោគគ្រុនចាញ់ ហើយទៅខាំមនុស្សជាធម្មតាពេលនោះមេរោគដែលនៅក្នុងទឹកមាត់មូសបានទៅក្នុងឈាមអ្នកជាធ្វើឲ្យគេក្លាយខ្លួនទៅជាអ្នកជំងឺគ្រុនចាញ់បន្តទៀត ។
៤. ជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគឈ្មោះ អេម៉ាតូសូអ៊ែ ជាពពួកមេរោគចូលចិត្តរស់នៅក្នុងគោលិកាឈាមក្រហម ។
៥. កំណត់និយមន័យនៃពាក្យៈ
- សេវាកម្មសង្គមៈ គឺជាអ្វីៗសម្រាប់បំរើឲ្យការអភិវឌ្ឍន៍សង្គមមានដូចជា មន្ទីរពេទ្យសាលារៀន ផ្លូវគមនាគមន៍.... ។
- សេវាកម្មមូលដ្ឋានៈ គឺជាអ្វីៗសម្រាប់បំរើឲ្យការអភិវឌ្ឍន៍សហគមន៍ មានដូចជាការស្នាក់ ទឹក អនាម័យ វត្ថុសម្រាប់ដុត សម្ភារៈប្រើប្រាស់... ។
វិញ្ញាសាទី២