ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពុទ្ធបរិស័ទនាំគ្នាត្រៀមសំភារៈសម្រាប់ធ្វើបុណ្យមាននំនែកចេកអំពៅនៅថ្ងៃ១៣ កើត១៤កើតខែអស្សុជ ។ ពុទ្ធបរិស័ទទាំងឡាយក្រោមការដឹកនាំរបស់លោកអាចារ្យវត្ត បានជួបគ្នានៅឧដ្ឋានសាលា ប្រហែលម៉ោង៣រសៀល នៃថ្ងៃ១៤កើត បានធ្វើពិធីនមស្សិការថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលហៅថាសូត្រមន្តចេញវស្សាកន្លែងខ្លះមានបន្តទេសនាផង ។ លុះព្រឹកឡើងថ្ងៃ១៥កើតខែអស្សុជ ពុទ្ធបរិស័ទក្មេងចាស់ ប្រុសស្រីស្លៀកពាក់សមរម្យយួស្រាក់ កណ្តៀតល្អី ថាស នំអន្សម ផ្លែចេក ដូង ដំឡូង ជាដើម ព្រមទាំងផ្កាភ្ញី ទៀនធូប គ្រប់ដៃ ខ្លះទូលខ្លះរែក និងធ្វើចង្ហាន់បិណ្ឌបាត្រតាមក្រុមៗហូរហែរដល់ឧដ្ឋានសាលា ធ្វើពិធីរាប់បាត្រពេលព្រឹកជួនកាលកន្លែងខ្លះរាប់បាត្រពេលថ្ងៃ ដោយវេរចង្ហាន់ប្រគេន ព្រះសង្ឃ ធ្វើភត្តានុ មោទនាពហូទេវាដាឆ្លងបុណ្យកុសលជាកិច្ចបង្ហើយបុណ្យ ។