Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.  តើជំហរដ៏សំខាន់របស់រដ្ឋគឺជាអ្វី?

២. តើនៅដើមសតវត្សទី២០ អង់គ្លេស ជាប្រទេសនាំមុខគេខាងផ្នែកអ្វីខ្លះ?

៣. ចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តគេមានទស្សនៈយល់ឃើញយ៉ាងណាដែរ?

៤. ចូលនិយាយពីស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមុខព្រឹត្តិការណ៍ ថ្ងៃទី១៨ មីនា ១៩៧០?

៥. តើសម្ដេចនរោមត្ត សីហនុដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃ ខែ ឆ្នាំណា? ដោយសារមូលហេតុអ្វីខ្លះ?

ចម្លើយ

១. ជំហរដ៏សំខាន់របស់រដ្ឋគឹជាអធិបតេយ្យភាពដែលគោលការណ៍កំណត់នូវអំណាចដ៏ខ្ពង់ខ្ពស់បំផុតនៅលើទឹកដី និងប្រជាជនដែលរដ្ឋគ្រប់គ្រង។

២. នៅដើមសតវត្សទី២០ អង់គ្លេស ជាប្រទេស៖

  • ជាមហាអំណាចអាណាមនិគមធំជាងគេនៅមុនសង្រ្គាមលោកលើកទី១
  • ជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម(ដោយសារសម្បូរ ធ្យូងថ្ម)
  • ជាមហាអំណាចជើងទឹកទី១ នៅលើពិភពលោកមុនសង្រ្គាមលោកលើកទី២
  • ជាប្រទេសនាំមុខគេខាងវិស័យពាណិជ្ជកម្មនិងយោធា។

៣. ចំពោះការបែរមុខទៅទិសដៅខាងលិចនៅប្រាសាទអង្គរវត្តគេមានទស្សនៈយល់ឃើញថា៖

  • បែរគេសង់ប្រាសាទនេះបែរមុខទិសខាងកើតគឺជិតស្ទឹងសៀមរាបនាំឪ្យគ្មានកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យ ហើយផ្លុវចូលទៅរាជធានីអង្គរធំនោះនៅទិសខាងលិចស្រាប់
  • បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ប្រាសាទនេះហាក់ដូចជាបែរគូទទៅលើប្រាសាទសំខាន់ៗឯទៀត
  • អ្នកខ្លះថា បានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុខទិសខាងលិច ពីព្រោះប្រាសាទបនេះជាប្រាសាទផ្លូវរបស់ព្រះបាទសុរិយាវរ្ម័នទី២។

៤. ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា នៅមុនព្រឹត្តិការណ៍ ថ្ងៃ១៨ មីនា១៩៧០ មានដូចជា៖

  • បញ្ហាកសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។
  • បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព
  • បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។
  • បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម  សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
  • ពីឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចកម្ពុជាបានរាំងស្ទុះយ៉ាងខ្លាំង រីឯប្រជាប្រិយភាពរបស់សម្ដេច នរោត្តម សីហនុ វិញក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

៥. សម្ដេចនរោត្តម សីហនុបានដាក់ថ្វាយព្រះបិតានៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥។ ដោយសារមូលហេតុដូចជា៖

  • មូលធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញក្រឹត្សអំណាចព្រះមហាក្សត្រព្រះ (មិនអនុញ្ញាតឪ្យព្រះអង្គនៅជាសេ្ដចដឹកនាំរដ្ឋាភិបាល)
  • បង្កើតអង្គការសង្គមរាស្ត្រនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅនៅក្នុងខែ កញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយក្នុងការដឹកនាំរដ្ឋាភិបាលដើម្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ។
  • បម្រើប្រជារាស្រ្ដដោយផ្ទាល់ ដាក់ខ្លួនឪ្យមានបម្រើរាស្រ្ដ។

វិញ្ញាសាទី២៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login