2019-07-22 06:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើខនិជជាអ្វី ?
២. តើកាបូនឌីអុកស៊ីតធ្វើឲ្យមានការពុកផុយគីមីយ៉ាងដូចម្តេច ?
៣. តើភ្លៀងអាស៊ីតកើតឡើងដោយសារអ្វី ?
៤. តើភ្លៀងអាស៊ីតបង្កផលប៉ះពាល់អ្វីខ្លះដល់ភាវៈរស់ក្នុងទឹក និងលើគោក ?
៥. តើយើងត្រូវមានវិធានការអ្វីខ្លះ ក្នុងការកាត់បន្ថយកំណអាកាសអាស៊ីតនៅក្នុងបរិយាកាស ?
៦. ចូរនិយាយពីដំណើរពុកផុយគីមីដោយភ្លៀងអាស៊ីត ។
ចម្លើយ
១.ខនិជ គឺជាសារធាតុរឹងដែលមាននៅក្នុងធម្មជាតិ ។
២. កាបូនឌីអុកស៊ីតជាមូលហេតុមួយនៃដំណើរពុកផុយគីមី នៅពេលដែលកាបូនឌីអុកស៊ីតរលាយនៅក្នុងទឹកភ្លៀង និងក្នុងទឹកដែលលិចទីក្នុងប្រហោងខ្យល់នៅក្នុងដី ។ ជាលទ្ធផល វាបង្កើតបានជាអាស៊ីតខ្សោយហៅថាអាស៊ីតកាបូនិច ។ អាស៊ីតកាបូនិចងាយធ្វើឲ្យសិលាពុកផុយដូចជា ថ្មម៉ាប់ និងថ្មកំបោរ ។
៣. ភ្លៀងអាស៊ីតកើតឡើងដោយសារប្រតិកម្មរវាង ស្ពាន់ធ័រឌីអុកស៊ីតនិងអាសុតអុកស៊ីតដែលបញ្ចេញដោយសារសកម្មភាព មនុស្សជាមួយនឹងចំហាយទឹកនៅក្នុងបរិយាកាស បង្កើតបានជាកំណកអាកាសអាស៊ីត បន្ទាប់មកធ្លាក់មកលើផ្ទៃដីក្នុងទម្រង់ជាភ្លៀងអាស៊ីត ។
៤. ភ្លៀងអាស៊ីតបង្កផលប៉ះពាល់ដល់ភាវៈរស់ក្នុងទឹក និងលើគោកដូចជាៈ
· ភ្លៀងអាស៊ីតបានរំដោះអាលុយមីញ៉ូមពីក្នុងដីធ្វើឲ្យសារធាតុផ្សេងៗទៀតថយចុះដូចជាម៉ាញ៉េស្យូម និងកាល់ស្យូមជាដើម
· អាលុយមីញ៉ូមអាចចូលទៅក្នុងទឹកបឹង ស្ទឹង ទន្លេ រួចផ្តុំគ្នានៅក្នុងស្រកីត្រី ដែលធ្វើឲ្យរាំងស្ទះដល់ដំនកដដង្ហើមរបសត្រី
· អាលុយមីញ៉ូមក៏បំពុលមនុស្សតាមរយៈទឹកផងដែរ
· ភ្លៀងអាស៊ីតធ្លាក់ចុះមកបានច្រោះយកកាល់ស្យូមចេញពីដីធ្វើឲ្យខ្វះជាតិកាល់ស្យូមសម្រាប់រុក្ខជាតិ ហើយសត្វខ្យងតូចៗដែលស៊ីរុក្ខជាតិក៏ខ្វះជាតិកាល់ស្យូមដែរ
· សត្វចាប់ស៊ីខ្យងទាំងនោះនាំឲ្យខ្វះជាតិកាល់ស្យូមដែលជាហេតុធ្វើឲ្យពងរបស់វាខុសពីប្រក្រតី ។
៥. ដើម្បីកាត់បន្ថយកំណកអាកាសអាស៊ីតនៅក្នុងបរិយាកាសយើងត្រួវមានវិធានការណ៍កាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសដូចជាស្ពាន់ធ័រអុកស៊ីត អាសូតអុកស៊ីតជាដើម ។
៦. ចំហេះនៃឥន្ធនៈដូចជាធ្យូង ប្រេង និងឧស្ម័នអាចបំពុលអាកាសជាមួយនិងសមាសធាតុនៃ ស្ពាន់ធ័រ កាបូន និងអាសូត ។ សមាសធាតុទាំងនោះ ធ្វើប្រតិកម្មគីមីជាមួយចំហាយទឹកក្នុងពពកបង្លើតបានទៅជាអាស៊ីត ។ អាស៊ីតទាំងនេះលាយជាមួយនិងតំណក់ទឹកភ្លៀង ហើយធ្លាក់ចុះមកជាភ្លៀងអាស៊ីត ។ ភ្លៀងអាស៊ីតជាមូលហេតុមួយលឿនបំផុតនៃដំណើរពុកផុយគីមី ។