ការជំរុញការលក់មានដូចជា ៖
- ការតាំងពិពណ៌នៅទីតាំងសំខាន់ៗ (Point of purchase display) មានការតាំងពិពណ៌ ឬដាក់តាំងទំនិញនៅកន្លែងណាដែលអតិថិជនងាយឃើញ និងទិញទំនិញដោយងាយស្រួលទិញ ។ វាតែងតែត្រូវបានតាំងជិតច្រកមនុស្សចេញចូល ដើម្បីជំរុញសន្ទុះការទិញ ។
- ការផ្តល់គំរូផលិតផល (Product sampling) រួមមានការផ្តល់ផលិតផលដោយឥតគិតលុយទៅឲ្យអតិថិជនប្រើសាក ហើយសង្ឃឹមយ៉ាងមាំថា គេនឹងទទួលយក និងទិញប្រើនៅពេលក្រោយទៀត ។
- ការផ្តល់ខណ្ឌប័ណ្ណ (Couponing) គឺផ្តល់ឲ្យអតិថិជននូវប័ណ្ណដែលអាចប្រើប្រាស់ប្តូរយកផលិតផល ដោយឥតគិតថ្លៃ ឬចុះថ្លៃជាភាគរយធៀបនឹងថ្លៃធម្មតា ។
- ការផ្តល់ជាអំណោយ (gift offers) គឺជាការផ្តល់នូវអំណោយ ឬទំនិញជាពិសេសដោយឥតគិតថ្លៃជូនចំពោះអតិថិជនរបស់ខ្លួន ។
- ការប្រកួតប្រជែងសំណាង (Contest) គឺជារបៀបក្នុងការជំរុញលក់ម្យ៉ាង ដោយឲ្យអតិថិជនចូលរួមដោយផ្សងសំណាងចំពោះការចាប់ឆ្នោតយករង្វាន់ អាចជាសាច់ប្រាក់ ឬវត្ថុផ្សេងៗ ។
ការជំរុញការលក់ ក៏ត្រូវបានផ្តល់គ្រឿងលើកទឹកចិត្តទៅឲ្យអន្តរការីម៉ាឃីធីង (អ្នកលក់ដុំនិងលក់រាយ) ។ ប្រាក់ឧបត្ថម្ភលើការធ្វើការចែកចាយ និងការបញ្ចុះថ្លៃទៅឲ្យអ្នកលក់រាយជាគ្រឿងលើកទឹកចិត្តហិរញ្ញវត្ថុលើការស្តុកទុក និងជំរុញការលក់ផលិតផលរបស់រោងចក្រ ។ ការប្រឡងប្រជែងក្នុងការលក់ដូរ ចំពោះបុគ្គលិកលក់ដុំ ឬបុគ្គលិកលក់រាយត្រូវផ្តល់នូវគ្រឿងលើកទឹកចិត្តបន្ថែមលើការបំពេញការងារ និងបំពេញគោលដៅលក់ផលិតផល ។