ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការប្រកាសផ្សាយជាសាធារណៈ គឺជាការទាក់ទាញនូវចំណាប់អារម្មណ៍សាធារណៈជនលើផលិតផល ឬសេវាកម្មតាមរយៈការសំដែងតាមប្រព័ន្ធឃោសនា ។ បច្ចេកទេសដែលគេប្រើសម្រាប់ប្រព័ន្ធនេះរួមមាន ការបង្ហាញតាមរយៈកាសែត ការបោះពុម្ពផ្សាយ ឬការប្រកាសផ្សាយដំណឹង ។ ការប្រកាសជាសាធារណៈ វាមានទម្រង់ខ្លះដូចជាការផ្សាយពាណិជ្ជកម្មដែរ ដែលវាសុទ្ធតែជាប្រព័ន្ធទំនាក់ទំនងពុំប្រើមនុស្ស តែវាមានចំណុចផ្ទុយគ្នាត្រង់ការប្រកាសផ្សាយជាសាធារណៈ ក្រុមហ៊ុនពុំមែនជាអ្នកចំណាយប្រាក់ដោយផ្ទាល់ ។ ការប្រកាសផ្សាយជាសាធារណៈមានជាអាថ៌ដូចជា ផ្ទាំងក្រណាត់ ឬក្រដាសផ្សាយពាណិជ្ជកម្ម ខិតប័ណ្ណ ប័ណ្ណប្រកាស ។ គុណសម្បត្តិនៃការប្រកាសផ្សាយជាសាធារណៈគ្រប់ទម្រង់ វាជាធាតុមួយដែលទទួលបាននូវភាពគួរឲ្យជឿបានពីអតិថិជន ហើយការចំណាយលើប្រព័ន្ធនេះទាបទៀតផល ។