Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសារពាង្គកាយក្នុងដីជាអ្វី ?

២. តើវាយភាពដីជាអ្វី ?

៣. តើវាយភាពដីអាស្រ័យទៅនឹងអ្វី ?

៤. តើការសិក្សាពីវាយភាពដីមានសារៈសំខាន់ដែរឬទេ ?

ចម្លើយ

១. សារពាង្គកាយក្នុងដីជាប្រភេទសារពាង្គកាយដូចជាពួកបាក់តេរីផ្សិត ដង្កួវ សត្វល្អិត កណ្តុរ ពស់ជាដើម ។ សារពាង្គកាយទាំងនេះមានអន្តរកម្មនៅក្នុងបណ្តាញអាហារដ៏សុំាញុំា ។ នៅពេលដែលសារពាង្គកាយទាំងនេះងាប់ រលួយ វាចូលរួមចំណែកនៅក្នុងវដ្តសារធាតុចិញ្ចឹមនៃស្ថានប្រព័ន្ធ ។ មីក្រូសារពាង្គកាយក្នុងដីមាននាទីបំបែកសំណល់រុក្ខជាតិ បង្កើតបានជាមេរោគ ហើយជួយបង្កើតសមត្ថភាពក្នុងការស្រូបយកទឹក និងសារធាតុចិញ្ចឹមរបស់រុក្ខជាតិ ។

២. វាយភាពដីគឺទំហំ និងសមាមាត្រធៀបនៃចុណ្ណភាគបង្កដី ( ដី ឥដ្ឋ ល្បាប់ម៉ត់ ខ្សាច់ គ្រួស ) ។ ចុណ្ណភាគទាំងនេះរួមមានទំហំផ្សេងៗគ្នា ហើយមានសារៈសំខាន់ណាស់ព្រោះវាមានឥទ្ធិពលទៅលើទម្រង់ដី វត្តមានសារធាតុចិញ្ចឹម និងទឹកក្នុងដី ។ វាយភាពមានសារៈសំខាន់ណាស់សម្រាប់ការកំណត់សមភាពសមស្របសម្រាប់បម្រើបម្រាស់ណាមួយ ។

៣. វាយភាពដីអាស្រ័យទៅនឹងសមាមាត្រធៀបនៃចុណ្ណភាគខ្សាច់ល្បាប់ម៉ដ្ឋ និងដីឥដ្ឋ ។

៤. ការសិក្សាពីវាយភាពដីមានសារៈសំខាន់ណាស់ ក្នុងការកំណត់ភាពសមស្របសម្រាប់ការប្រើប្រាស់ណាមួយជាក់លាក់ ។

វិញ្ញាសាទី២៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login