Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ដើម្បីលក់ផលិតផលមួយឲ្យដាច់តើត្រូវធ្វើដូចម្តេច ?

២- ការផ្សព្វផ្សាយលក់ជាផ្នែកមួយនៃម៉ាឃីធីង តើត្រូវបានបែងចែកជាសកម្មភាពអ្វីខ្លះ ?

៣- តើអ្វីទៅជាការផ្សាយពាណិជ្ជកម្ម​ ?

៤- អ្វីទៅជាធាតុផ្សំដែលមិនប្រើប្រាស់មនុស្ស ?

៥- តើការផ្សាយពាណិជ្ជកម្មវាមានសារៈសំខាន់អ្វីខ្លះ ?

ចម្លើយ

១- ដើម្បីលក់ផលិតផលមួយឲ្យដាច់ ត្រូវតែធ្វើការផ្សព្វផ្សាយលក់ ។ ពោលគឺអតិថិជនទាំងឡាយត្រូវបានឲ្យដឹងអំពីផលិតផល ដែលនឹងមាន និងកំពុងមាន តើផលិតនោះអាចប្រើបា្រស់យ៉ាងដូចម្តេច បើធៀបជាមួយនឹងផលិតផលស្រដៀងគ្នា ឬផលិតផលគូប្រកួតប្រជែងទាំងថ្លៃនិងទីកន្លែង និងពេលវេលា ។

២- ការផ្សព្វផ្សាយលក់ជាផ្នែកមួយនៃម៉ាឃីធីង ត្រូវបានបែងចែកជាសកម្មភាពសំខាន់គឺមានដូចជា ៖

  • ការផ្សាយពាណិជ្ជកម្ម (advertising)
  • ការលក់ដោយផ្ទាល់ (personal selling)
  • ការជំរុញការលក់ (sales promotion)
  • ការផ្សាយតាមសាធារណៈជន (publicity)

៣- ការផ្សាយពាណិជ្ជកម្ម​ គឺជាទម្រង់ការចំណាយលើការទំនាក់ទំនងដោយគ្មានមនុស្សអំពីអង្គភាព ផលិតផល សេវាកម្ម ឬគំនិត តាមរយៈអ្នកឧបត្ថម្ភកម្មវិធី ។ ទម្រង់នៃការចំណាយ ន័យនេះឆ្លុះបញ្ចាំងពីភាពជាក់លាក់នៃគំលាត ឬពេលវេលាចំពោះសារដែលត្រូវផ្សាយតាមរយៈការទិញ ។

៤- ធាតុផ្សំដែលមិនប្រើប្រាស់មនុស្ស មានន័យថា ការផ្សាយពាណិជ្ជកម្មទាក់ទិននឹងប្រព័ន្ធឃោសនា​ ដូចជា (TV, radio, magazines, newspapers) ដែលអាចផ្ទេរសារទៅកាន់ក្រុមមនុស្សធំៗនៅក្នុងពេលតែមួយ ។

៥- ការផ្សាយពាណិជ្ជកម្ម វាមានសារៈសំខាន់ជាងគេក្នុងចំណោមឧបករណ៍ផ្សព្វផ្សាយលក់ទាំងអស់ ជាពិសេស សម្រាប់ក្រុមហ៊ុនដែលដាក់គោលដៅផលិតផល និងសេវាកម្មទៅកាន់ទីផ្សារអ្នកប្រើប្រាស់ឲ្យបានទូលំទូលាយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login